សប្តាហ៏ទី២នៃក្របខណ្ឌ័លីគកំពូលអង់គ្លេស មានជំនួបដ៏ធំរវាងក្រុមកំពូលតោខៀវ Chelsea និង ក្រុមម្ចាស់ជើងឯកលីគរដូវកាលមុន Liverpool ដែលការប្រកួតនេះធ្វើឡើងក្នុងទឹកដីStamford Bridge ខាងតោខៀវ។
ក្នុងតង់ទី១ មិនមានគ្រាប់បាល់ឡើយ លើកលែងតែChristensen ទទួលបានកាតក្រហមមួយនាចុងតង់ដោយសារតែបានប្រព្រឹត្តកំហុសចាប់ទាញក្បាលកីឡាករSadio Mane បំណងរារាំងការស៊ុតបញ្ជូលទី។ ចូលដល់តង់ទី២Liverpool ដាក់២គ្រាប់ ដោយ Sadio Mane ធ្វើអោយចប់ការប្រកួត Liverpool យកឈ្នះលើ Chelsea ២ទល់នឹង០។
គួរបញ្ជាក់ផងដែលថា គ្រាប់ទី២របស់ Liverpoolកើតឡើងដោយសារការបង្កកំហុសសារជាថ្មីរបស់ Kepaដោយមិនបានទាត់បាល់ចេញទាន់ពេល ហើយ Chelseaក៏ទទួលបានពិន័យ១១ម៉ែត្រវិញផងដែរនៅចុងតង់ តែធ្វើមិនបានសម្រេច។
ប្រភព៖ Sky Sports