Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គស្នងការប្រាប់ឲ្យនគរបាលទាំងអស់ ក្កាប់​សភាពការណ៍​​​​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​ឲ្យ​ល្អ

រាជធានី​ភ្នំពេញ៖ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ​បាន​ណែនាំ​ដល់​កងកម្លាំង នគរបាល​ជាតិ​ទាំងអស់​ត្រូវ​បង្កើន​ការ​ក្តាប់​សភាពការណ៍​ពាក់ព័ន្ធ​សន្តិសុខ​ឲ្យ​បាន ជា​ពិសេស​សកម្មភាព​ភេរវកម្ម ការ​ប៉ុនប៉ង​បង្កចលាចល​សង្គម និង​ល្មើស​ផ្សេង​ៗ ដើម្បី​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ការ​ណែនាំ​របស់​លោកស្នងការ​នេះ ក្នុង​ឱកាស​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ការ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ សង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុន​នេះ ។

យោង​តាម​សេចក្ដីណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​លើក​ឡើង​ថា «​នគរបាល​ត្រូវ​យកចិត្តទុកដាក់ បង្កើន​ការ​ក្តាប់​សភាពការណ៍​ពាក់ព័ន្ធ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ជា​ពិសេស​សកម្មភាព ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ឧបាយកល សកម្មភាព​ប៉ុនប៉ង​បង្កចលាចល​សង្គម និង​សកម្មភាព​ល្មើស​ផ្សេង​ៗ​ទៀត ដើម្បី​ចាត់វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រ សិទ្ធ​ភាព​ទាន់​ពេលវេលា​» ។

បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ក៏​បាន​ត្រូវ​ជំរុញ​ការ​អនុវត្ត​គោ​លន យោ​បាយ «​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​» ឲ្យ​បាន​សកម្ម​ផុលផុស និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់ នូវ​មុខសញ្ញា​គ្រប់​ប្រភេទ​នៅ​តាម​សហគមន៍ ភូមិ​-​ឃុំ ដោយ​ប្រើប្រាស់​គ្រប់​វិធានការ ដើម្បី​បំបាត់​ប្រសិទ្ធភាព​មុន មិន​ទុក​ឲ្យ​មុខសញ្ញា​មានឱកាស​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ។

ជាង​នេះ​ទៅ​ទៀត កងកម្លាំង​នគរបាល​ត្រូវ​បង្កើន​វិធានការ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់ នៅ​តាម​បណ្ដា​គោលដៅ កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ដើម្បី​រក្សា​នូវ​សណ្ដាប់ ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់ ការពារ​សុវត្ថិភាព​ដាច់ខាត ថ្វាយ​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​កំពូល​ៗ និង​ឥស្សរជន​ជាន់ខ្ពស់​របស់​ជាតិ ដែល​យាង និង​អញ្ជើញ​ធ្វើ ដំណើរ​កម្សាន្ត និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ​។

ទន្ទឹម​គ្នា​នេះ ត្រូវ​យកចិត្ត ទុកដាក់​យាមកាម ល្បាត​ការពារ​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ទៅ​ជួបជុំ​សាច់ញាតិ នៅ​ឯ​ស្រុក​កំណើត ឬ​ទៅ​កម្សាន្ត​នៅ​ទី​ឆ្ងាយ​ទាំង​គ្រួសារ ។

សូម​រំលឹក​ថា​នា​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល បាន​សម្រេច​យក​ថ្ងៃ​ទី​១៧​ដល់​២១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ ឈប់​សម្រាក​ការងារ របស់​មន្ដ្រីរាជការ និយោជិត កម្មករ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ត្រូវ បាន​លើក​ដោយ​អនុក្រឹត្យ​លេខ​៥០ ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​៕ ត្នោត

 

from: https://tnaot.com/km/m/detail/article/9536347