Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកកើតឆ្នាំថោះ មមី ច កុរ ក្នុងថ្ងៃនេះការប្រកបការងារនឹងជួប​បញ្ហា​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ

តាមក្បួនហោរាសាស្ត្រ ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំរកា ឆុងជាមួយថោះ។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។

ជំនួញ ៖ ​​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា​ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​។

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​អាច​ចាប់ផ្តើម​ប្រកប​កិច្ចការងារ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកបការងារ​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។

ជំនួញ ៖ ​​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​។

​ឆ្នាំខាល​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​ការបំពេញ​កិច្ចការងារ​នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​និង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។​ការរស់នៅ​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​និង​រឿង​រាវ​ចូល​យាយី​ច្រើនជាង​សព្វមួយដង​។​

ជំនួញ ៖ ​រាល់របររកស៊ីទំាងតូចទាំងធំក្តី​ត្រូវមាន​ចិត្ត​សន្តោស​ប្រណី​អត់ធ្មត់​ទុក​ក្នុង​ខ្លួន​ខ្លះ​ទើប​នៅ​ថ្ងៃ​ខាងមុខ​ពុំ​ជួប​ព្យុះភ្លៀង​អាក្រក់​ណាមួយ​កើតឡើង​។

ស្នេហា ៖ មិន​ថា​រវាង​ស្វាមីភរិយា​ឬ​ស្នេហា​កំលោះ​ក្រមុំ​គឺ​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​តែង​ប្រឆាំង​និង​បង្ក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់គ្នា​ច្រើន​។

​ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ឃើញថា​ដំណើរ​ជីវិត​ពុំសូវល្អ​ទេ​ពោលគឺ​បើ​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​។​ការធ្វើ​អ្វីមួយ​លោកអ្នក​តោង​អនុវត្ត​នូវ​ពាក្យចាស់​ថា​សន្សឹមៗ​កុំ​បំបោល​បើ​ពុំ​នោះទេ​ក្រែង​មិនបាន​ដូច​ក្តី​ប្រាថ្នា ។​នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។

ជំនួញ ៖ ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​។

​ឆ្នាំរោង​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​ទំនាក់ទំនង​ក្នុង​កិច្ចការងារ​អ្វីមួយ​។​

ជំនួញ ៖ ​​ការចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរសម តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​។

​ឆ្នាំម្សាញ់​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​ឬ​ធ្វើការ​បណ្តាក់ទុន​អ្វីមួយ​។

ជំនួញ ៖ ​​​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​។

ឆ្នាំមមី​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​តែង​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

ជំនួញ ៖ មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​តែ​យ៉ាងណា​ផល​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ក៏មាន​ច្រើន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​។

​ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ចំពោះ​ស្ត្រី​កុំ​បង្ក​ការ​ផល​លំបាក​ដល់​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ពីព្រោះ​ផល អាក្រក់​តែង​កើតឡើង នៅពេល​ក្រោយ​វិញ​ផង​។

ជំនួញ ៖ ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​

ស្នេហា ៖ ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ។

​ឆ្នាំវក​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ នៅថ្ងៃនេះ​យីអ៊ុន​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​លំបាក​ដែរ​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ការបំពេញ​ការងារ​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​នាំ​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។

ជំនួញ ៖ ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​។

​ឆ្នាំរកា​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ឃើញថា​តែង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្រុមមនុស្ស​ខ្លាចក្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។

ជំនួញ ៖ ​​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ។

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​អាច​ត្រូវបាន​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​បង្កបញ្ហា​ឱ្យ​កើតការ​តប់​ប្រ​ម៉​ល់​និង​រំខាន​ចិត្ត ហេតុនេះ​ត្រូវ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​

ជំនួញ ៖ ទោះបី​លោកអ្នក​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឬ​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​។

ឆ្នាំកុរ

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​ត្រូវ​ថ្នមៗ​និង​ប្រុងប្រយ័ត្ន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​នៅពេល​ក្រោយ​វិញ​។​ ​ក្រៅពីនេះ​បើ​លោកអ្នក​បាន​បំពេញការងារ​ដែល​ចាស់ៗ​សេសសល់​ពីមុនមក​ក៏​កាន់តែ​ប្រសើរ​។​ការរស់នៅ​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយ​រ៉ាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​នោះទេ​ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។

ជំនួញ ៖ ក្នុងថ្ងៃនេះ​ដែរ​ពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ជួប​បញ្ហា​ខ្វាយខ្វល់​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ច្រើន​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9535809