Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អស់​អាយុសង្ខារ​ទៅ​ទាំង​កើតទុក្ខ​ក៏​មានកំណើត​មិនល្អ

សូមកុំ​គិត​ថា​មាន​តែ​សេចក្តីស្លាប់​ប៉ុណ្ណោះ​ទើប​អស់​ទុក្ខ​នោះ អ្នកខ្លះ​ដោយសារ​តែ​បញ្ហា​ដោះស្រាយ​មិន​ចេញ​រហូត​ឈាន​ដល់​គិត​ខ្លី​ដោយ​យល់​ថា មាន​តែ​ការ​សម្លាប់​ខ្លួន​ប៉ុណ្ណោះ​ទើបបាន​ផុត​ពី​ទុក្ខសោក អស់​ភ័យ​នៅ​ក្នុង​លោក​នេះ ។ ទ​ង្វើ​នេះ​គ្រាន់តែ​ជា​ការ​យល់​ខុស ជា​ភាព​ឆោតល្ងង់​តែ​ប៉ុណ្ណោះ ព្រោះ​ស្លាប់​តែ​រូប​កាយ តែ​ចិត្ត​មានទុក្ខ​ត្រូវ​ទៅ​ចាប់កំណើត​នៅ​កន្លែង​ដែល​មានទុក្ខ​កាន់តែ​ខ្លាំង​គឺ សាង​កម្ម​ណា​បាន​កម្ម​នោះ ចិត្ត​ដែល​កំពុង​តែ​មានទុក្ខ​ត្រូវ​តែ​ទៅ​កើត​នៅ​កន្លែង​ដែល​មានទុក្ខ នេះ​ជា​សច្ចធម៌​មិន​អាច​បំភ្លៃ​បាន​ឡើយ

អ្នកខ្លះ​ត្អូញ​ថា ខ្ញុំ​អស់សង្ឃឹម​ខ្លាំង​ណាស់ ខ្ញុំ​លំបាក​ណាស់ ខ្ញុំ​អស់កម្លាំង​ណាស់ ខ្ញុំ​ពិតជា​ឈឺ​ហើយ ខ្ញុំ​ធុញថប់​ក្នុង​អារម្មណ៍​ណាស់ ខ្ញុំ​ជួប​តែ​រឿង​អាក្រក់​រហូត ខ្ញុំ​អភ័ព្វ​ណាស់ កម្សត់​ណា​ស់ មាន​វាសនា​អាក្រក់​ណាស់​ជាតិ​នេះ ។ បើ​អ្នកមាន​ទិដ្ឋិ​យ៉ាងនេះ​មាន​ន័យ​ថា យើង​គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​រឿង​នោះ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​របស់​ខ្លួន​ទេ គឺ​យើង​យល់ព្រម​ឲ្យ​ជីវិត​ជួ​ប​តែ​រឿង​អាក្រក់​គ្រប់យ៉ាង​ដោយ​មិន​ព្រម​រើបម្រះ​ចេញពី​ផល​អាក្រក់​ទាំងនោះ​ហើយ ។

គំនិត​បែប​នេះ​ប្រៀប​បាន​នឹង​ការ​ស្រូប​ទាញ​យក​នូវ​ព្រឹត្តិការណ៍​អាក្រក់​ៗ​មក​កាន់​ជីវិត​ឲ្យ​កាន់តែ ច្រើន​ឡើង​ថែម​ទៀត គឺ​យើង​បាន​បន្ថែម​ទម្ងន់​ទុក្ខ ទៅ​លើ​បញ្ហា​ដែល​កំពុង​តែ​មាន​ស្រាប់ គឺ​ទុក្ខ​ជាន់​ទុក្ខ​តែ​ម្តង ។

ជីវិត​យើង​ទាំងអស់​គ្នា​នេះ​គឺ​សុទ្ធតែ​ដូច​មនុស្ស​ធ្លាក់​រណ្តៅ​លាមក​ដែល​មាន​ជម្រៅ​ខុស​ៗ​គ្នា ហើយ​ប្រឹង​ប្រវា​ឡើង​មក​វិញ​តាម​ជញ្ជាំង​រណ្តៅ បើ​មិន​ប្រឹង​ប្រវា​តោង​ឡើង​មក​វិញ​ទេ នឹង​ធ្លាក់​ចុះ​កាន់តែ​ជ្រៅ​ជា​មិន​ខាន ។ ហេតុនេះ​បុគ្គល​គួរតែ​មាន​ឆន្ទៈ​តស៊ូ ព្យាយាម និង​អំណត់​បំផុត​ទើប​ធន់​នឹង​ជីវិត​បាន ។ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9535645