
រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេងដែលបានបាត់មុខពីសិល្បៈលែងឃើញការសម្តែងអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីពើបប្រទះនូវរឿងរ៉ាវជាច្រើនជាមួយអតីតគូដណ្តឹងកន្លងមកពេលនេះ វ៉ាន់ នីឡា បានប្រែប្រួលជាខ្លាំង កាន់តែធ្វើអោយមហាជនសរសើរលើការកែប្រែរូបរាងរបស់នាងនារីមានសាច់ទ្រលុកទ្រលន់ ទៅជារូបរាងសិចស៊ីស្លីមឡើងខប់តែម្តង ។
បើទោះបីជាបាត់មុខនៅក្នុងរង្វង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែតារាចម្រៀងស្រីរូបនេះនៅតែមានមហាជនចាប់អារម្មណ៍ជានិច្ច ។ ជាក់ស្តែងពេលនាងបង្ហោះរូបយ៉ាងស្រស់ស្អាត បញ្ចេញដងខ្លួនស្រឡូន សាច់សម៉ត់ខៃដូចបណ្តូលចេក ក្រោយការខិតខំប្រឹងប្រែងហាត់ប្រាណជាខ្លាំងនោះក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនអ្នកគាំទ្រ ។
ការត្រឡប់មកវិញជាមួយនឹងរូបរាងស្លីមស្អាតពេលនេះ ពីព្រោះតែអតីតតារាចម្រៀងស្រីនៅក្នុងផលិតកម្មភ្លេងរីខតរូបនេះ បានសម្រេចចិត្តផ្លាស់ប្តូររូបរាងរបស់នាង តាមរយៈការទៅហាត់ប្រាណយកសាច់ និងរូបរាងអោយដូចនារីបរទេស អស់រយៈពេលជិត២ឆ្នាំមកហើយ ទើបរូបនាងទទួលបានរូបរាងស្រស់ស្អាតដូចសព្វថ្ងៃនេះ។ យ៉ាងណាមិញ ទោះបង្ហាញមុខជាប្រចាំតាមរយៈការលេងបណ្តាញសង្គម instagram យ៉ាងណាក្តីក៏តារាចម្រៀងស្រីរូបនេះ ហាក់ដូចជាមិនបង្ហើបអោយមហាជន អ្នកគាំទ្រអោយបានដឹងថា រូបនាងអាចនឹងត្រឡប់ចូលនៅក្នុងរង្វង់សិល្បៈវិញនោះទេពីព្រោះតែរូបនាងកំពុងតែសប្បាយជាមួយនឹងភាពនៅលីវ និងជីវិតសាមញ្ញាៗបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព