Burno Fernandes បានចូលខ្លួនការពារមិត្ដរួមក្រុមគឺ Jesse Lingard ក្រោយការប្រកួតទល់នឹង Leicester City កាលពីថៃ្ងអាទិត្យកន្លងទៅ។
Lingard បានចូលលេងក្នុងការប្រកួតនោះក្នុងនាមជាកីឡាករបម្រុង ដោយបានស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមតង់ទី២ ដែលនេះជាគ្រាប់បាល់ Premier League ដំបូងរបស់គេចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨។
កីឡាករសញ្ជាតិអង់គ្លេសនេះ បានក្លាយជាមុខសញ្ញានៃអ្នកលេងបណ្ដាញសង្គមក្នុងការឌឺដងទៅកាន់រូបគេ ប៉ុន្ដែ Fernandes ដែលជាមិត្ដរួមក្រុមបានចេញមុខការពាររូបគេ ដោយនិយាយដូច្នេះថា៖ «ពេល Leicester ព្យាយាមសម្រុក ពួកយើងព្យាយាមការពារ ហើយពេលនោះ Lingard ក៏ធើ្វបានល្អដែរ»។
«ជាការពិតវាជាកំហុសរបស់អ្នកចាំទី ប៉ុន្ដែបើ Jesse មិនទៅរារាំងនោះទេ នោះគ្រាប់បាល់ក៏មិនកើតឡើងដែរ»។
«សម្រាប់ខ្ញុំ Jesse សាមសមនឹងទទួលគ្រាប់បាល់នេះ ព្រោះនេះជាអ្វីដែលគេខិតខំរាល់សប្ដាហ៍។ សម្រាប់មតិដែលអ្នកទាំងអស់គ្នាបាននិយាយទៅលើគេ និងកីឡាករដ៏ទៃទៀត ព្រោះថាពួកគេលេងមិនសូវច្រើន ឬលេងមិនសូវល្អ»។
«ខ្ញុំគិតថានេះជាមូលហេតុដែល Jesse ស៊ុតបញ្ចូលទី ព្រោះថាយើងហ្វឹកហាត់បានច្រើន និងជួយមិត្ដរួមក្រុមរបស់យើង»៕
ប្រភព៖ Sportbibble