ជីវិតទៅក្នុងលោកខាងមុខពិតជាមានប្រាកដ ទោះជាបដិសន្ធិនោះក្នុងកំណើតអ្វីក៏ដោយ គឺកើតទៅតាមផលកម្មដែលខ្លួនបានសាងក្នុងបច្ចុប្បន្នជាតិ និងអតីតជាតិ ផលកម្មនេះហើយជាអ្នកដឹកនាំជីវិតទៅកើតក្នុងភពផ្សេងៗ ។
ហេតុនេះសត្វលោកមិនគួរដំអក់ងប់ងុលតែក្នុងប្រយោជន៍បច្ចុប្បន្ន ដែលជាឈ្នាន់ថ្នាក់ក្រោមប៉ុណ្ណោះទេ គឺត្រូវតែសាងប្រយោជន៍បរលោកផងទើបប្រពៃ ព្រោះយើងមិនមែនរស់នៅតែជាមួយនឹងជីវិតបច្ចុប្បន្ននេះឯណា មិនយូរប៉ុន្មានទៀតទេជីវិតយើងនេះនឹងត្រូវស្លាប់អស់ទៅហើយ ។
ម្យ៉ាងទៀតបើតណ្ហានៅមាន មុខជានឹងមានជាតិថ្មីក្នុងលោកខាងមុខៗទៀតមិនខាន ហើយអ្វីជាដើមទុនសម្រាប់ជាតិថ្មីនោះ មានតែបុណ្យកុសលប៉ុណ្ណោះឯង ។ដោយ៖ កោះសន្តិភាព