កីឡា
ការប្រកួត Champions League រវាង Man City Vs Real Madrid អាចនឹងជួបផលវិបាក ក្រោយកីឡាករម្នាក់តេស្ដឃើញ Covid-19
ខែ្សប្រយុទ្ធ Mariano Diaz របស់ក្រុមអធិរាជស Real Madrid ត្រូវបានគេតេស្ដថាមានវីរុស Covid-19 ហើយនឹងត្រូវខកខានការប្រកួតទល់នឹងក្រុមមេឃខៀវ Manchester City ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League។
Real Madrid មានករណីកីឡាកររបស់ខ្លួនផ្ទុកនូវវីរុសនេះ ចំនួន១ករណី គឺជាខែ្សប្រយុទ្ធ Mariano, នេះបើតាមកាសែតអេស្ប៉ាញ Deportes Cauatro បានចុះផ្សាយ។
សូមបញ្ជាក់ថា រូបគេនាពេលនេះត្រូវបានក្លឹបដាក់ឲ្យនៅដាច់ដោយឡែកហើយ ខណៈការប្រកួតកាលពីជើងទី១ ទល់នឹង Man City រូបគេក៏មិនបានបង្ហាញខ្លួនដែរ៕
ប្រភព៖ Sportbibble