
វ័យកាន់តែជ្រេមែនពិត ប៉ុន្តែម៉េង កែវពេជ្ជតា គ្រងឈុតរំដួលអប្សរាពិតជាស្រស់ស្អាតខ្លាំង
រាជធានីភ្នំពេញ ៖ តារាចម្រៀងចាស់វស្សាដែលនៅតែទទួលបានប្រជាប្រិយភាពខ្ពស់ដោយសារតែទឹកដមសំឡឹងផ្អែមពិរោះរណ្តំចិត្ត អ្នកនាង ម៉េងកែវពេជ្ជតា ហាក់ទទួលបានការចាប់អារម្មណ៍សារជាថ្មីម្តងទៀត ទៅលើការគ្រងឈុតសម្លៀកបំពាក់ប្រពៃណីយខ្មែររំដួលអប្សរាជាប្រពៃណីខ្មែរយ៉ាងស្រស់សោភា។
តារាចម្រៀងស្រីដែលពោរពេញដោយទេពកោសល្យបានគ្រងស្លៀកឈុតផ្ការំដួលរុំព័ទ្ធលើខ្លួនជាមួយនឹងការតុបតែងម៉ូដសក់បួងឡើងលើមើលទៅស្អាតប្លែក ហើយតារាចម្រៀងស្រីដែលកំពុងតែរុំព័ន្ធដោយពាក្យបណ្តឹងនៅតុលាការក្រុងភ្នំពេញក៏ទទួលបានការសរសើរជាច្រើនពីសំណាក់មហាជន អ្នកគាំទ្រ ទៅលើរូបសម្រស់ស្រស់សោភាទោះបីជាអ្នកនាងមានកូនប្រុស-ស្រី២នាក់ហើយក៏ដោយ ក៏សម្រស់នៅតែស្អាតក្មេងជាងវ័យ ។
យ៉ាងណាមិញ ជុំវិញរូបភាពអ្នកនាងម៉េង កែវពេជ្ជតា គ្រងឈុតសម្លៀកបំពាក់ឈុតរំដួលអប្សរាខ្មែរមួយឈុតនេះ ដើម្បីថតតំណាងអោយម្ទាស់សម្អាងការមួយកន្លែងផងដែរ ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានព័ត៌មានជាច្រើនទាក់ទងទៅនឹងបញ្ហាគ្រួសាររួចមក ពេលនេះ អ្នកនាងកែវពេជ្ជតា ហាក់ទទួលបានប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ តាមរយៈការលេចមុខសារជាថ្មី តាមរយៈស្ថានីយទូរទស្សន៍នានាក៏ដូចជា ថតសម្អាងការផងដែរ ។ ជាពិសេសអ្នកនាងម៉េង កែវពេជ្ជតា ក៏កំពុងមមាញឹកខ្លាំងក្នុងការតែងនិពន្ធបទចម្រៀងថ្មីៗសម្រាប់បំពេរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព