ប្រធានរដ្ឋបាល FA លោក Greg Clarke មានប្រសាសន៍ថា ខ្ញុំពិតជាខកចិត្តដោយខ្វះការត្រួតពិនិត្យក្រុមប្រឹក្សាភិបាលរបស់ FA ។
លោក Greg Clarke បានសរសេរទៅកាន់សមាជិកក្រុមប្រឹក្សា FA ថា កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាភិបាលបានជួបប្រជុំពិភាក្សាគ្នា ហើយបានធ្វើឱ្យក្រុមប្រឹក្សាទាំងអស់មានភាពជម្រោងជម្រះជាមួយគ្នាយ៉ាងខ្លាំង ។
នៅក្នុងកិច្ចប្រជុំពិភាក្សានោះមានជម្រើសជាច្រើនរួមមាន៖ បានបង្កើតឱ្យមានប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលត្រូវចាត់ចែងលោក Paul Elliott ធ្វើជានាយក និងត្រូវបានផ្តល់ឱ្យមានការប្រកួតកីឡាអាជីព និងផ្តល់កៅអីថ្នាក់ជាតិសម្រាប់ក្រុមប្រឹក្សាភិបាលបន្ថែមទៀតផង៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports