កីឡាករ Willian អាចយល់ព្រមលើកិច្ចព្រមព្រៀងថ្មីនៅក្លិបតោខៀវ Chelsea នៅសប្តាហ៍នេះ ។ លោក Frank Lampard នៅតែមានសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយនេះអាចត្រូវបានធ្វើឡើងជាមួយអតីតខ្សែប្រយុទ្ធក្រុម Shakhtar Donetsk ហើយបើទោះបីជាមានការស្នើសុំពីសំណាក់ក្លិបជាច្រើនក៏ដោយវាហាក់ដូចជាការឈានទៅរកភាពជោគជ័យមួយលើកិច្ចសន្យាថ្មីនេះផងដែរ ។
ម្ចាស់ពានរង្វាន់ Premier League វ័យ ៣១ឆ្នាំរូបនេះបានបន្តកុងត្រារយៈពេល ៣ឆ្នាំខណៈដែលក្រុមតោខៀវ Chelsea ត្រូវបានគេផ្តល់ជូនតែ ២ឆ្នាំទៀតប៉ុណ្ណោះ ។
ព័ត៌មាននេះនឹងក្លាយជាការខកចិត្តមួយសម្រាប់ក្លិប Arsenal ដែលបានតាមដាន និងចង់បានកីឡាករ Willian កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ គួរបញ្ជាក់ដែរថា ក្លិប Barcelona, ក្លិប Manchester United និងក្លិប Inter Miami របស់ David Beckham ក៏ចង់បានកីឡាកររូបនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysport