Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក​គី​ម​ ជុង​អ៊ុ​ន​ថា​ នឹង​គ្មាន​សង្គ្រាម​ដោយ​សារ​អាវុធ​នុយក្លេអ៊ែរ​នោះទេ

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្នុង​ទិវា​ខួប​លើក​ទី​៦៧​នៃ​ការ​បញ្ចប់សង្គ្រាម​កូរ៉េ​(១៩៥០-១៩៥៣) មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​ថ្លែង​ថា នឹង​ពុំ​មាន​សង្គ្រាម​ឡើយ​ហើយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ជា​ការ​ធានា​ស្ថេ​រ​ភាព​និង​អនាគត​មួយ​របស់​ប្រទេស ក៏​ទោះបី​មានការ​គាបសង្កត់​នានា​ពី​ខាងក្រៅ​និង​ការ​គំរាមកំហែង​ខាង​យោធា​ក្ដី​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​២៨​កក្កដា​របស់​សារព័ត៌មាន​ផ្លូវការ​ប្រទេស​នេះ​។

ក្នុង​ពិធី​មួយ​ដែល​មាន​វត្តមាន​របស់​បណ្ដា​អតីត​យុទ្ធ​ជន លោក​គី​ម​ជុង​អ៊ុ​ន​គូសបញ្ជាក់​ថា កម្មវិធី​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ជា​ការ​ធានា​ពី​កម្លាំង​ដ៏​ខ្លាំង​បំផុត​មួយ សម្រាប់​បញ្ចៀស​​ជម្លោះ​ដោយ​អាវុធ​នានា​។ លោក​បញ្ជាក់​ពី​គោលដៅ​ការពារ​នៃ​កម្មវិធី​នោះ​។

ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​លោក​គី​ម​បន្ត​ថា ពេល​នេះ​យើង​អាច​ការពារ​ខ្លួន​យើង​បាន ប្រឆាំង​រាល់​រូបភាព នៃ​ការ​គាបសង្កត់​កម្រិត​ខ្ពស់​និង​ការ​គំរាម​កំហែង​ខាង​យោធា ពី​សំណាក់​កងកម្លាំង​ចក្រពត្តិនិយម​និង​ប្រទូស្ត​រ៉ា​យ​។ ដោយសារ​អាវុធ​នុយក្លេអ៊ែរ​ស្វ័យការពារ​របស់​យើង ដែល​មាន​ប្រសិទ្ធភាព នោះ​នឹង​គ្មាន​សង្គ្រាម​ហើយ​សន្តិសុខ​និង​អនាគត របស់​ប្រទេស​យើង​នឹង​ត្រូវ​ធានា​យ៉ាង​មឺ​ុ​ង​ម៉ាត់​ជាង​ពេល​ណា​ៗ​ទាំងអស់​។

សេចក្ដីថ្លែងការណ៍​នោះ​របស់​លោក​គី​ម​ជុង​អ៊ុ​ន​កើត​មាន ខណៈ​ការ​ពិភាក្សា​រវាង​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន ត្រូវ​ស្ថិត​ក្នុង​ភាព​ទ័លច្រក ចាប់់តាំងពី​ការ​ជួប​គ្នា​កំពូល​កាលពី​ឆ្នាំទៅ​មិ​ញ រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ក្រុង​ហាណូយ​ត្រូវ​បរាជ័យ​មក​៕ ផ្តល់សិទ្ធិដោយ៖កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9533164