Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លើងឆេះផ្ទះមន្ត្រីជាន់ខ្ពស់ម្នាក់នៅភ្នំពេញ

រាជធានីភ្នំពេញ៖ ​មានករណីអគ្គិភ័យបាន​ឆាបឆេះក្នុងផ្ទះ​លោកផ្កាយ១ម្នាក់ បណ្តាល​ឱ្យ​រង​ការ​​ខូចខាត​សាឡុង និង​សម្ភារ​ជា​ច្រើនទៀត ។ ហេតុការណ៍នេះ​បាន​បង្កការភ្ញាក់​ផ្អើល​ ​កាលពីវេលា​​ម៉ោង​១១​និង​៤៤​នាទី​​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេសង្ស័យថា ពេលម្ចាស់ផ្ទះចេញទៅ​ធ្វើការ មិនបាន​បិទបារ៉ែត​ឱ្យ​បាន​ត្រឹមត្រូវ ទើប​​​មានករណី​​ទុស្សេខ្សែភ្លើងបង្កជា​អគ្គិភ័យ​ឆាប​ឆេះ​បែបនេះ​តែម្តង ។ ​ផ្ទះ​កើតហេតុ​នោះមាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ​មាន​ម្ចាស់​ឈ្មោះ​រ៉​យ ធឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ ផ្កាយ​១​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ ។

ពលរដ្ឋនៅក្បែរនោះបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ម្ចាស់ផ្ទះ​មិនបាន​នៅ​នោះទេ​​ ដោយចេញទៅធ្វើ​ការ​បាត់ ​ដោយ​​មាន​​​ចាក់សោទ្វារផ្ទះផងដែរ ហើយ​ត្រូវបានគេសង្ស័យ​ថា ​ទុស្សេ​ខ្សែភ្លើង​នៅផ្ទះជាន់ផ្ទាល់​ដី បង្កជាអគ្គិភ័យឆាបឆេះសាឡុង និងសម្ភារជាច្រើនទៀត​​ ព្រមទាំង​​មានផ្សែងហុយ​ បង្កការ​ភ្ញាក់​ផ្អើល​អ្នក​ជិត​ខាង​នាំគ្នា​វាយកញ្ចក់ទ្វារបង្អួច ដើម្បីជះទឹកពន្លត់។​ ​ក្នុង​ហេតុការណ៍នោះដែរ​ក៏មាន​រថយន្តពន្លត់អគ្គិភ័យ​មួយគ្រឿង​ចុះមកជួយអន្តរាគមន៍​ពន្លត់ផងដែរ ទើប​ភ្លើង​បានរលត់ទៅវិញ។

​សូម​បញ្ជាក់​ថា នេះជាលើកទី២ហើយ ដែល​ផ្ទះ​កើតហេតុ​ខាងលើ​ត្រូវអគ្គិភ័យឆាបឆេះ ដោយនៅលើកទី១ កាលពី​​​ឆ្នាំ​​២០១៩ មានករណីទុស្សេខ្សែភ្លើង បង្កជា​អគ្គិភ័យ​ឆាបឆេះត្រង់​ចំណុច​ដដែលនោះដែរ​ ខណៈម្ចាស់ផ្ទះមិននៅ ។ ដោយឡែក ករណី​អគ្គិភ័យឆាបឆេះលើកទី២នេះ​មាន​សភាពធ្ងន់ធ្ងរជាងលើកទី១។ ត្នោត  

from: https://tnaot.com/km/m/detail/article/9533019