Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រវត្តិដ៏ឃោរឃៅរបស់ស្រីស្អាតជាងគេបំផុតលើពិភពលោក

បច្ចុប្បន្ននេះ មនុស្សយើងគិតថា នារីដែលស្អាតជាងគេបំផុតគឺមានដូចជា អ្នកនាង Angelina Jolie , Emma Watson , Beyonce ឬ Kate Moss ជាដើម ដោយសារពួកគេមានរូបរាង និងមុខមាត់យ៉ាងល្អឥតខ្ចោះ ប៉ុន្តែកាលពីជិត 200 ឆ្នាំមុន អ្នកដែលគេចាត់ទុកថាជាស្រីស្អាតជាងគេគឺ… ព្រះនាងខ្វៃចា។

ព្រះនាង ខ្វៃចា មានព្រះនាមពិត ហ្វាតេមែន ខានុម អេសម៉ាត់ អាល់ ដូវលេស គឺជាព្រះនាងរបស់នគរភើសៀ នៃប្រទេសអ៊ីរ៉ង់ ឲដែលត្រូវជារាជបុត្រីរបស់ព្រះអង្គម្ចាស់ ណាស៊ឺ អាល់ឌីន ឆាស ខ្វៃឆា ដែលធ្លាប់បានគ្រងរាជនគរភើសៀពីឆ្នាំ 1848 ដល់ឆ្នាំ 1896 ជាមួយមហេសីម្នាក់របស់ព្រះអង្គគឺព្រះមហាក្សត្រី តាច់ អាល់ ដូវលេស។

ព្រះនាងត្រូវបានអ្នកជំនាន់នោះចាត់ទុកថា ជា “ស្រីស្អាតដាច់គេប្រកបដោយរូបឆោមស្រស់ស្អាត និងមានឥរិយាមារយាទជាបញ្ចពិធកល្យាណីស្រីគ្រប់ល័ក្ខដែលធ្វើឱ្យបុរសៗជាច្រើននាក់ស្លាប់ដោយគាំងបេះដូងព្រោះសម្រស់ព្រះនាងស្រស់ស្អាតលើសនារីទាំងពួង។ 

កាលនោះព្រះនាងមិនសូវបង្ហាញព្រះភក្ត្រឱ្យសាធារណជនបានឃើញទេ ពេលយាងទៅណាមកណាតែងតែគ្របមុខជិត ឬគង់ក្នុងព្រះទីនាំងដែលបិទបាំងយ៉ាងសម្ងាត់។ នារីៗជាច្រើនព្យាយាមបណ្ដុះចិញ្ចើមតាមទម្រង់ព្រះភ័ក្ត្រព្រះនាង។

ដោយសារសម្រស់ពីកំណើតរបស់ព្តះនាង ធ្វើឱ្យព្រះនាងមានមោទនភាពយ៉ាងខ្លាំង តែជាអភ័ព្វ ព្រះនាងរកបុរសដែលពេញព្រះទ័យមិនបានឡើយ។ កូនប្រុសអ្នកអភិជនដែលមានឋានៈប្រហាក់ប្រហែល ហោចណាស់ 35 នាក់ បានចងកសម្លាប់ខ្លួន ក្រោយពីបានទៅជួបផ្ទាល់ជាមួយព្រះនាងម្ចាស់ខ្វៃចា ហើយគេជឿថា មូលហេតុនៃការសម្លាប់ខ្លួនរបស់ពួកគេ គឺដោយសារតែព្រះនាងបដិសេធស្នេហ៍។

កត្តាទាំងនេះ ធ្វើឱ្យព្រះនាងចាប់ផ្ដើមមានចរិតព្រៃផ្សៃ។ ព្រះនាងបានវាយក្បាលស្ត្រីបម្រើម្នាក់ដោយមិនដឹងមូលហេតុច្បាស់លាស់ តែក្រោយមកត្រូវគេទម្លាយថា ស្ត្រីអ្នកបម្រើនោះបានចំអកចិញ្ចើមក្រាស់របស់ព្រះនាង។

ពេលព្រះនាងមានព្រះជន្ម 19 ឆ្នាំ ព្រះបិតា និងមាតាព្រះអង្គបានរៀបចំឱ្យព្រះនាងរៀបអភិសេកជាមួយកូនប្រុសអ្នកជំនួញដ៏មានទ្រព្យម្នាក់ឈ្មោះ អាស់ ស្មិន។

ជីវិតអាពាហ៍ពិពាហ៍ព្រះអង្គទាំង២មានភាពសោះកក្រោះ ដោយសារព្រះអង្គអាស់ស្មិនមានព្រះទ័យព្រួយបារម្ភ និងប្រចណ្ឌ ព្រោះព្រះនាងមានសម្រស់ស្រស់ស្អាតពេក។ ត្រឹមរយៈពេល៣ខែ ស្ថានភាពជម្លោះកាន់តែខ្លាំងឡើងៗ ហើយទីបំផុត ព្រះនាងខ្វៃចា បានសម្លាប់ព្រះស្វាមីព្រះអង្គ ដោយព្រះហស្ថទ្រង់ផ្ទាល់។ ព័ត៌មានទាំងឡាយត្រូវបានបិទយ៉ាងសម្ងាត់ ហើយអ្នកណាដែលនិយាយពីឃាតកម្មនេះ និងត្រូវសម្លាប់បំបិទមាត់។ ពេលនោះហើយដែលព្រះនាងចាប់ផ្ដើមភ្នក់ព្រះទ័យនឹងការសម្លាប់មនុស្ស។

ព្រះនាងបានចាប់ផ្ដើមនាំយកបុរសៗមកផ្ទុំជាមួយ ហើយធ្វើទារុណកម្មក្រសាលព្រះទ័យ។ ព្រះនាងខ្វៃចា បានធ្វើទារុណកម្មដូចជា ដកក្រចកជើង រួចយកម្ជុលមកចាក់មុខរបួស, យកឈើស្រួចឆ្កៀលគ្រាប់ភ្នែក, ឬយកដាវមុតមកវះបំពង់កបន្តិចម្ដងៗទៀតផង។ ចំពោះស្រីៗដែលធ្វើការក្នុងរាជវាំងដែលមានសម្រស់លើស ឬប្រហាក់ប្រហែលនឹងព្រះនាងក៏ត្រូវដាក់ទោស ឬសម្លាប់ចោលតែម្ដង។ អ្នកជំនាញបានឱ្យដឹងថា ព្រះនាងកំពុងផ្ទុកជំងឺផ្លូវចិត្តដ៏អាក្រក់ និងព្រះទ័យកំណាញ់បំផុត ដែលទាមទារឱ្យមានការព្យាបាលរយៈពេលយូរ ប្រសិនបើព្រះនាងប្រទានឱកាសឱ្យព្យាបាល។

តែប៉ុន្មានឆ្នាំក្រោយមក គេមិនបានឮដំណឹងថាព្រះនាងបន្តធ្វើសកម្មភាពព្រៃផ្សៃណាមួយទៀតឡើយ។ 

ថ្ងៃមួយ ព្រះនាងបានធ្វើការជួបប្រជុំជាមួយមន្ត្រីជនជាតិបារាំងម្នាក់ ដែលបានសើចចំអក និងនិយាយថា ព្រះនាងមានមុខមាត់អាក្រក់ មិនសមនឹងមានព្រះនាមថាជា ស្ត្រីស្អាតជាងគេបំផុតនោះទេ។

ជនជាតិបារាំងម្នាក់នោះត្រូវបានដាក់ទោសយ៉ាងធ្ងន់ធ្ងរ ហើយតាំងពីពេលនោះមក ព្រះនាងមិនដែលបង្ហាញព្រះភ័ក្ត្រឱ្យនរណាបានឃើញទៀត រហូតដល់អស់ព្រះជន្ម។ តែយ៉ាងណា មិនមានភ័ស្តុតាងណាមួយបញ្ជាក់ថា ព្រះនាងខ្វៃចា ពិតជាមានចរិតព្រៃផ្សៃ និងធ្លាប់មានប្រវត្តិធ្វើទារុណកម្មលើព្រះនាងពិតមែន ឬគ្រាន់តែជាពាក្យចចាមអារាមឡើយ ប៉ុន្តែដែលព្រះនាងត្រូវបានគេចាត់ទុកថាជាស្រីស្អាតដាច់គេ ហើយបុរសៗបានសម្លាប់ខ្លួនជាច្រើននាក់ក្រោយបានឃើញព្រះភ័ក្រ្តព្រះនាង គឺជាការពិតចារក្នុងប្រវត្តិសាស្ត្រនគរភើសៀរហូតមកដល់សព្វថ្ងៃ។

រៀបរៀងដោយ រាត្រី រន្ធត់

from: https://tnaot.com/km/m/detail/article/9532997