Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជោគវាសនា​ឧកញ៉ា ប៉ែន នួន នឹងត្រូវប្រកាសថ្ងៃ៣១ កក្កដា​

រាជធានី​ភ្នំពេញ៖ ជោគវាសនា​ឧកញ៉ា ប៉ែន នួន នឹង​ត្រូវ​ប្រកាស​សាលក្រម​ផ្តន្ទាទោស នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​ខាង​មុខ​នេះ ដូច្នោះ​រង់ចាំ​មើល តើ​បទល្មើស​ឆបោក​ដែល​បាន​ចោទប្រកាន់​លើ​ឧកញ៉ា​រូប​នេះ នឹង​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ ?

នារ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ លោក សេង រិ​ទ្ធី ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​មាន​កញ្ញា សុង ឆ​វ័​ន្ត ជា​តំណាង​អយ្យការ បាន​លើកយក​សំណុំ​រឿង​ឆបោក​ដែល​មាន​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេ​រិ​ក មក​បើក​សវនាការ​ដើម្បី​ផ្តន្ទាទោស​ជនជាប់ចោទ ។ ប៉ុន្តែ​សវនាការ​នោះ​បាន​បើក​ការ​សាកសួរ​ដេញដោល​អស់​រយៈពេល​ជា​ច្រើន​ម៉ោងរហូត​ផុត​ម៉ោង​រដ្ឋបាល ទើប​ចៅក្រម​កាត់ក្តី​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ។

សូម​រំឭក​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ទីប្រឹក្សា​លោក​ធំ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក តាម​រូបភាព​លក់​គម្រោង​ស្ថាបនា​ផ្លូវ ។

ជនសង្ស័យ​ឈ្មោះ ប៉ែន នួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជាទី​ប្រឹក្សា​អ្នកធំ​ម្នាក់ និង​ជានា​យក​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​ពី​មុន​មក​គេ​ស្គាល់​គ្រប់​គ្នា​ថា​គាត់​មាន​ងា​ជា​ឧកញ៉ា​ម្នាក់ និង​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលរាជ​ធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​ឲ្យ​ដឹងថា ឧកញ៉ា ប៉ែន នួន មុន​ចាប់ខ្លួន​គាត់​ទទួលបាន​គម្រោង​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​ពី​រាជរ​ដ្ឋាភិ​បាល​នៅ​ខេត្តព្រៃវែង ហើយ​គម្រោង​នោះ​ត្រូវបាន​លោក​ឧកញ៉ា​យក​ទៅ​ដាក់​ដេញថ្លៃ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដើម្បី​ស្ថាបនា​បន្ត ។

ការ​ដាក់​ដេញថ្លៃ​នោះ នៅ​ដំណាក់កាល​ដំបូង ត្រូវ​បាន​លោក​ឧកញ៉ា​ប្រមូលប្រាក់​កក់​ពី​ក្រុមហ៊ុន​ដែល​ដេញ​បាន បាន​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ស្រាប់តែ​គម្រោង​មានការ​ជាប់​គាំង​មិន​អាច​ដំណើ​រការ​ទៅ​រួច ដែល​ហាក់ដូចជា​គម្រោង​ខ្យល់ ដូច្នោះ​ហើយ​ទើប​ដើម​បណ្តឹង​ទាំងឡាយ​នោះ​គេ​សុំ​ទាមទារ​យក​ប្រាក់​កក់​វិញ ។

ពេល​នោះ ជនជាប់ចោទ​ក៏​បាន​សង​ប្រាក់​ទៅគេ​ជា​បណ្តើរ​ៗ​វិញ​ដែរ គ្រាន់តែ​មិន​ទាន់​គ្រប់​ចំនួន គឺ​នៅ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ហើយ​លោក​ឧកញ៉ា​ចេះ​តែ​សន្យា​ខ្យល់ និង​គេចវេះ​ពីម្ចាស់បំណុល ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មានការ​ប្តឹងប្តល់រហូត​មាន​ដីកា​តាម​ចាប់​ខ្លួន និង​ឃុំខ្លួន​លោក​ឧកញ៉ា​រូប​នេះ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9532993