ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម បន្ទាប់ពីបុរសម្នាក់ត្រូវបានគេប្រទះឃើញអង្គុយស្លាប់ នៅកៀនជញ្ជាំងក្រោមសំយ៉ាបផ្ទះគេ ក្នុងតំបន់ទីប្រជុំជនអ្នកលឿង ដោយមិនដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០២ ស្ថិតនៅចំណុចភូមិ1 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
សេចក្តីរាយការណ៍បន្តថា សាកសពបុរសខាងលើដែលត្រូវបានគេប្រទេះឃើញនេះ គឺមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយនៅលើដងខ្លួនជនរងគ្រោះមានពាក់អាវយឺតដៃខ្លី ពណ៌គគីរ ហើយមួយកំណាត់ខ្លួនខាងក្រោម គឺនៅអាក្រាតកាយតែម្តង ។ សពជនរងគ្រោះមានមាឌធំ សម្បុរ.ស មានពុកមាត់ស្រម៉ូម នឹងមានស្នាមសាក់នៅលើដៃខាងឆ្វេង និងមានអាយុប្រមាណជា៣០ឆ្នាំ។
សេចក្តីរាយការណ៍បន្តថា បើគិតត្រឹមម៉ោង១០ព្រឹកនេះ សមត្ថកិច្ចកំពុងពិនិត្យសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ ក្រោមការចោមរោមមើលយ៉ាងច្រើនកកកុញពីសំណាក់ប្រជាពលរដ្ឋ៕ ត្នោត