អាជ្ញាធរស្រុកអង្គរបូរី បានចុះធ្វើការសម្របសម្រួល លើករណីផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ រឿងចាប់ផ្សឹកព្រះភិក្ខុ ហ៊ឺ ស៊្រា កាលពីវេលាម៉ោង៣ និង២៥នាទីរសៀលថ្ងៃទី២៧ កក្កដា នៅវត្តគំនូរ ស្រុកអង្គរបូរី ខេត្តតាកែវ។
មុនមានការសម្រេចចាប់ផ្សឹកព្រះភិក្ខុខាងលើនេះ ព្រះមេគណនិងមន្ទីរធម្មការខេត្តតាកែវ បានចេញសេចក្តីសម្រេច ចាប់ផ្សឹកព្រះភិក្ខុសង្ឈហ៊ឺ ស្រ៊ា គង់នៅវត្តគំនូរ ក្រោមបទចោទថា បុគ្គលសង្ឃខាងលើនេះ មិនគោរពតាមឋានានុក្រមធម៌វិន័យសង្ឃ។
ក្រោយមក ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាមកតវ៉ា បដិសេធលើសេចក្តីសម្រេចរបស់ព្រះមេគុណខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ក្នុងការសម្រេចចាប់ផ្សឹកព្រះភិក្ខុ ហ៊ឺ ស្រ៊ា មិនឱ្យបួសគង់ នៅក្នុងវត្តគំនូរបន្តទៀត ។
ជុំវិញរឿងនេះ បើតាម លោក រស់ រ័ត្ត អភិបាលរងស្រុក អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានចុះទៅដល់វត្តគំនូរ ដើម្បីធ្វើការសម្របសម្រួលដល់ប្រជាពុទ្ធិបរិស័ទដែលចូលរួមតវ៉ា កុំអោយមានការជ្រួលច្របល់ ខុសនិតិវិធីច្បាប់ និង សេចក្តីសម្រេចរបស់ព្រះមេគណខេត្ត និងគណៈសង្ឃ រួមទាំងមន្ទីរធម្មការខេត្តតាកែវ៕ ដោយ៖ ត្នោត