Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៤ ចំណុច​នេះ​ហើយ​ដែល​មនុស្ស​ជោគជ័យ​ភាគច្រើន​តែង​មាន !

មនុស្ស​ជោគជ័យ​ជុំវិញ​ពិភពលោក​កសាង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ និង​បាន​ក្លាយ​ខ្លួន​ជា​មនុស្ស​ដែល​ទទួល​បានការ​គោរព​ពី​សំណាក់​មនុស្ស​រាប់​លាន​នាក់​មិន​មាន​ថ្ងៃនេះ​ព្រោះតែ​សំណាងល្អ​ទាំងស្រុង​ទេ ។ ផ្ទុយ​មក​វិញ មនុស្ស​ជា​ច្រើន​បាន​កសាង​កេរ្តិ៍ឈ្មោះ និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​តាំងពី​បាតដៃ​ទទេ ។ ទោះជា​រឿង​ខ្សែជីវិត​របស់​មនុស្ស​ម្នាក់​ៗ​ខុស​ៗ​គ្នា​ពិតមែន​ក្តី មនុស្ស​ដែល​ជោគជ័យ​ភាគច្រើន​មាន​ចំណុច​ខាងក្រោម​ដូច​គ្នា​៖

១. នៅ​ជិត​មនុស្ស​ដែល​អ្នក​ចង់​ក្លាយ​ខ្លួន​ដូច​គេ

មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​អាច​ជះ​ឥទ្ធិពល​លើ​អនាគត​របស់​អ្នក​បាន ។ លោក ខេ​វី​ន ដូ​រ៉ា​ន់ (Kevin Durant) ដែល​ជា​កីឡាករ​បាល់បោះ​ដ៏​ល្អជា​ឧទាហរណ៍​ល្អ​មួយ ។ ខណៈ​ដែល​ជា​កីឡាករ​ម្នាក់ លោក​ក៏​បាន​ក្លាយជា​វិនិយោគិន​ដ៏​សកម្ម​ម្នាក់​ដែរ ។ លោក​បាន​នៅ​ជិត​អ្នកមាន​ប្រចាំ​វិស័យ​បច្ចេកវិទ្យា​ជា​ច្រើន និង​ព្រមទាំង​បាន​អាន​សៀវភៅ​ពី​មហាសេដ្ឋី​ធំ​ៗ​ដូច​ជា​លោក​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) និង​អ៊ី​ឡុ​ន ម៉ាស (Elon Musk) ទៀត​ផង ។

២. មនុស្ស​អាច​ធ្វើ​អ្វី​បាន​ច្រើន​ក្នុង​ជីវិត

អ្នកស្រី ឆា​លី​ន ដេ កា​វ៉ាល់​ហូ (Charlene de Carvalho) មាន​អាយុ ៤៧​ឆ្នាំ និង​ជា​ស្ត្រី​មេផ្ទះ​ម្នាក់​ពេល​ដែល​ឪពុក​របស់​អ្នកស្រី​បាន​ទទួលមរណភាព​និង​ទុក​ក្រុមហ៊ុន Heineken ឲ្យ​អ្នកស្រី​គ្រប់គ្រង​បន្ត ។ ព​លេ​នោះ​អ្នកស្រី​មាន​ពេល ១០​ថ្ងៃ​ដើម្បី​សម្រេចចិត្ត​ថា អ្នកស្រី​គួរ​បន្ត​រស់នៅ​ជីវិត​ជា​ស្ត្រី​មេផ្ទះ​ដោយ​ស្រណុក​ស្រួល ឬ​ទៅ​គ្រប់គ្រង​ក្រុមហ៊ុនស្រា​ប៊ៀ​ធំ​ជាងគេ​លេខ​បី​លើ​ពិភពលោក ។

អ្នកស្រី​បាន​ជ្រើសរើស​គ្រប់គ្រង​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​នេះ​អ្នកស្រី​ជា​ស្ត្រី​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក ។ អ្នកស្រី​ជា​ឧទាហរណ៍​ជាក់ស្តែង​បង្ហាញ​ថា​មនុស្ស​មិន​ដែល​យឺត​ពេល​ក្នុង​ការ​ផ្លាស់​ប្តូរជីវិត​ខ្លួន​ទេ ។

៣. ការ​ខិតខំ​ប្រឹងប្រែង

មនុស្ស​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​ប្តេជ្ញា​លើ​ការងារ​ដែល​ពួក​គេ​ធ្វើ និង​ព្យាយាម​រក​ចំណុច​ខ្វះខាត​ដើម្បី​ធ្វើ​ឲ្យ​វា​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ ។ ទោះជា​ពួក​គេ​បរាជ័យ ពួក​គេ​អាច​នឹង​សម្រេច​បាន​លទ្ធផល​ល្អ​ជាង​មុន​នៅ​ថ្ងៃ​មុខ​ដែរ ។

៤. កេរ្តិ៍ឈ្មោះ និង​លុយ គឺ​មិន​គ្រប់គ្រាន់​ឡើយ

មនុស្ស​ភាគច្រើន​ចង់បាន​ការ​គោរព​ស្រលាញ់​ពី​អ្នក​ដទៃ ប៉ុន្តែ​វា​មិនមែន​ជា​ទស្សនៈ​ល្អ​ទេ ។ មនុស្ស​ដែល​ជោគជ័យ​ដឹង​ថា ទោះជា​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ និង​កេរ្តិ៍ឈ្មោះ​ប៉ុនណា​ក្តី​ក៏​អាច​ជួបនឹង​បញ្ហា និង​មាន​អារម្មណ៍​ឯកា​បាន​ដែរ ។ ប្រសិនបើ​អ្នក​មិន​ស្រលាញ់​ជីវិត​របស់​អ្នក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ផង អ្នក​មិន​អាច​ធានា​ថា​អ្នក​នឹង​មាន​សុភមង្គល​ពេល​ដែល​មាន​លុយ​ច្រើន ឬ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ឡើយ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9532506