អ្នកវិទ្យាសាស្ត្របាននិយាយថាប្រហែលជា ៤.៤ កោដិឆ្នាំមុនផែនដីរបស់យើងពេលមួយគឺមានព្រះចន្ទដល់ទៅពីរគឺជាព្រះចន្ទធំមួយដែលយើងមើលឃើញនៅសព្វថ្ងៃនេះហើយព្រះចន្ទតូចមួយទៀតគឺកំពុងតែធ្វើដំណើរជុំវិញផែនដីដែលស្ថិតនៅចម្ងាយដែលមិនឆ្ងាយប៉ុន្មានពីព្រះចន្ទធំឡើយ។ផ្នែកម្ខាងនៃព្រះចន្ទនោះគឺបែរមុខទៅផែនដីនិងចំហៀងដែលបែរទៅឆ្ងាយគឺមានសណ្ឋានដីខុសគ្នាគួរឲ្យកត់សម្គាល់។
ប៉ុន្តែបន្ទាប់ពីរាប់លានឆ្នាំមកព្រះចន្ទដ៏តូចមួយនោះមិនអាចទប់ទល់នឹងកម្លាំងទំនាញនៃព្រះចន្ទធំសព្វថ្ងៃនេះបានដែលមានទំហំធំជាង ៣ ដងនិងមានទម្ងន់ធ្ងន់លើសដល់ទៅ ២៥ ដង។ដូច្នេះហើយព្រះចន្ទតូចនោះត្រូវបានព្រះចន្ទធំស្រូបទាញកាន់តែជិតទៅៗហើយនៅទីបំផុតព្រះចន្ទទាំងពីរក៏បានបុកគ្នានិងបានបញ្ចូលគ្នាជាព្រះចន្ទតែមួយតែម្តង៕ ប្រែសម្រួល៖ ឡាវែនដឺរ