Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណាង​ពឹង​ចំណេះ

តាម​ពិត​ទៅ​ពាក្យ​ថា សំណាង​នេះ​គឺ​លោក​សំដៅ​ទៅ​លើ​ទ​ង្វើ​ដែល​គេ​ធ្វើ ឬអ្វី​ដែល​ជា​សមិ​ទ្ធ​ផល​នៃ​ការ​សាង​មក ។ ដូ​នេះ​ពាក្យ​ថា​ព្រេងសំណាង មិនមែន​សំដៅ​តែ​ទៅ​លើ​បុណ្យ​ពី​ជាតិ​​មុន​តែ​ម្យ៉ាង​នោះ​ឡើយ គឺ​អ្វី​ៗ​ទាំងឡាយ​ដែល​គេ​បាន​ធ្វើ​ហើយពី​កាល​មុន​មក ដោយ​រួម​ទាំង​​ពី​អតីតជាតិ និង​ក្នុង​ជាតិ​នេះ​ផង ឈ្មោះ​ថា​សំណាង ។

ឧទាហរណ៍ៈ សេចក្តី​ល្អ​ដែល​យើង​បាន​សាង​មក​កាលពី​ក្នុង​ជាតិ​មុន​មក ហើយ​ឱ្យ​ផល​ក្នុង​ជាតិ​នេះ ក៏​ឈ្មោះ​សំណាង ឬ​ហៅ​ព្រេងសំណាង​ក៏​បាន ។ ចំណែកឯ​ចំណេះវិជ្ជា​ដែល​យើង​បា​ន​​សិក្សា​រៀនសូត្រ​ចេះ​ស្ទាត់​ហើយ ក៏​ចាត់​ទុក​ថា​ជា​ភ័ព្វសំណាង​របស់​យើង​ដែរ ព្រោះ​បាន​ចំណេះ​នោះ​ជួយ​លើក​ជីវិត​យើង​ឱ្យ​បាន​ខ្ពង់ខ្ពស់ ថ្កុំថ្កើង ។

ហេតុនេះ​បើ​បុគ្គល​ណា​និយាយ​ថា ពឹង​លើ​សំណាង មាន​ន័យ​ថា​គឺ​ពឹង​លើ​អ្វី​ដែល​គេ​បាន​ធ្វើ​រួច​ហើយ នេះ​ជា​ខ្លឹមសារ​នៃ​ពាក្យ​ថា សំណាង ។ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9532482