Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិត្ត​ល្អ​តែង​ជួយ​មិត្ត​គ្រប់​គ្រា

កល្យាណមិត្ត​ជា​មិត្ត​ដែល​មាន​សន្តាន​ចិត្តល្អ ហើយ​តែង​ជួយ​មិត្ត​គ្រប់​កាលៈទេសៈ​ពិសេស​ជួយ​គ្នា​ក្នុង​គ្រាក្រ​លំបាក ឬ​ក្នុង​ពេល​មានទុក្ខ​ធំ ។

កល្យាណមិត្ត​នៅ​ពេល​ឃើញ​មិត្ត​មានទុក្ខ​ធុរៈ​តែង​ជួយ​ដោះស្រាយ​ដោយ​ផ្តល់​ធនធាន​ខ្លះ​ដើម្បី​សម្រាល​ដល់​ជីវភាព​គ្រួសារ​ដែល​កំពុង​ដុនដាប ហើយ​អប់រំ​មិត្ត បបួល​មិត្ត​ឱ្យ​រៀន​ស្តាប់ធម៌​ដើម្បី​បានជា​គតិ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវិត ឲ្យ​ស្គាល់​ពី​សេចក្តី​ពិត​នៃ​ជីវិត នឹង​បាន​ធូរ​ថយ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ចិត្តបាន​ខ្លះ ។

ការ​ជួយ​មិត្តសម្លាញ់​ក្នុង​សភាព​បែប​នេះ​ជា​ការ​ជួយ​ដ៏​ពិតប្រាកដ ជា​ការ​ជួយ​យ៉ាង​មាំមួន ធ្វើ​ឲ្យ​មិត្តភក្តិ​បាន​ទទួល​នូវ​វត្ថុ​ដ៏​ល្អ​ទុក​ក្នុង​បេះដូង​តទៅ ។ ដូច្នេះ​ការ​ជួយ​មិត្ត​ដោយ​ការ​សង្គ្រោះ​ក្តី ដោយ​ការ​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា​ក្តី​ជា​ការងារ​ល្អ​ប្រពៃ​ដែល​តែង​កើត​មាន​ក្នុង​សន្តាន​ចិត្ត​របស់​កល្យាណមិត្ត​ជា​និច្ច ។

ការ​សាង​គុណធម៌​ឲ្យ​ចម្រើន​ក្នុង​ចិត្ត​របស់​ខ្លួន​ផង និង​ជួយ​ឲ្យ​អ្នក​ដទៃ​បាន​នូវ​គុណធម៌​ប្រចាំចិត្ត​ផង គឺជា​ប្រយោជន៍​ដ៏​មាន​ខ្លឹមសារ​ធំធេង​ណាស់​សម្រាប់​ជីវិត​រស់នៅ ។ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9532472