ភ្នំពេញៈជនសង្ស័យចំនួន១នាក់ពាក់ព័ន្ធករណីលួចមានស្ថានភាពទោស ត្រូវបានកម្លាំងនគរបាលនៃអធិការរដ្ឋានខណ្ឌសែនសុខបញ្ជូនទៅតុលាការ ដើម្បីកចាត់ការតាមនីតិវិធីច្បាប់។កាលពីវេលាម៉ោង ៨និង៣០ព្រឹកថ្ងៃទី ២៨ខែកក្ដដាឆ្នាំ ២០២០។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យ ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ជប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យខាងលើនេះក៏ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។ផេងភាព