អារុណសួស្តីមិត្តទាំងអស់គ្នា។ ជួបគ្នានូវអត្ថបទថ្មីជាមួយទំព័រ វីយូឡុង បែបខ្មែរ នូវការស្វែងយល់ខ្លះពីឧបករណ៍ភ្លេងខ្សែកូតមួយប្រភេទជាមួយគ្នា។ ថ្ងៃនេះយើងនឹងមកដឹងអំពី ឆែលឡូ (violoncello) ដែលភាគច្រើនប្រជាជនកម្ពុជាតែងហៅថាវីយូឡុងធំ។
១. ដើមកំណើតឆែលឡូ
ឆែលឡូក៏ជាផ្នែកមួយនៃគ្រួសារភ្លេងរបស់វីយូឡុងដែរ ដែលដំបូងឡើយអ្នកផលិតឧបករណ៍នេះយកមកបង្ហាញមហាជនគឺមានបីគ្រឿងក្នុងនោះមាន វីយូឡុង វីយូឡា និងឆែលឡូ ដែលការដាក់បង្ហាញនេះត្រូវបានធ្វើឡើងនៅប្រទេសអ៊ីតាលីប៉ែកខាងជើងកំឡុងសតវត្សឆ្នាំ ១៥៣០ ដោយពេលនោះមិនទាន់មានរូបរាងដូចសព្វថ្ងៃទេ។ ការវិវត្តន៍របស់វាគឺមកពី bass violin រឺហៅថាវីយូឡុងបាសដែលបានន័យថាវីយូឡុងដែលបានសម្លងទាប។ រហូតមកដល់សតវត្សឆ្នាំ១៧០០ លោក Antonio Stradivari បានផ្លាស់ប្តូរទំហំឆែលឡូអោយបានទំហំតូចជាងមុនប៉ុន្តែមិនទាន់បានកម្រឹតស្តង់ដាទំហំនៅឡើយទេរហូតឆ្នាំ ១៧៥០ នៃគ.ស។
២. អំពីរការលេងនៃឆែលឡូ
ប្លែកបន្តិចពីវីយូឡុង និងវីយូឡា ដោយឆែលែលឡូអ្នកលេងដាក់វានៅប្រឡោះជើងខាងមុខគៀបនឹងជង្គង់ហើយផ្នែកខាងក្រៃប្រអប់សំនៀងកល់នឹងដើមទ្រូងដើម្បីលេងបាន។ ឧបករណ៍មានប្រវែងសម្លេងពីទាបទៅខ្ពស់តាំងពីសម្លេងបាស ដល់សម្លេងសូប្រាណូ។ ឧបករណ៍ឆែលឡូនេះអាចកេះក៏បានកូតក៏បាន ហើយវាដើរតួជាសម្លេងបាសនៅក្នុងវង់ string quartet។
៣. ផ្នែកផ្សេងៗនៃឆែលឡូ
៤. ការនិយមរបស់ឆែលឡូ
នៅលើពិភពលោកសព្វថ្ងៃឆែលឡូក៏ត្រូវបានតន្ត្រីករយកមកលេងបែបរ៉ក់ និងប្រភេទផ្សេងៗទៀតផងដែរដែលធ្វើអោយមហាជនស្គាល់វាកាន់តែច្រើន។ នៅក្នុង string quartet ជាឧបករណ៍ដែលមិនអាចខ្វះបាន។
ដោយឡែកនៅកម្ពុជាមិនសូវត្រូវបានគេយកមកប្រើក្នុងបទភ្លេងសម័យមុនឡើយ តែសព្វថ្ងៃមានការនិយមជងមុនដោយយកឆែលឡូប្រគំក្នុងវង់សម្លេងស្រាល និងអកេស្ត្រា។ ដែលប្រជាជនកម្ពុជាច្រើនតែហៅថាវីយូឡុងធំដោយសារពួកគាតបានឃើញលោកដុកទ័រ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាយកមកសម្តែងអោយពួកគាត់មើល និងជាឧបករណ៍ដែលលោកបានយកទៅប្រើទូទាំងសកលលោកដើម្បីស្វែងរកជំនួយដល់មន្ទីរពេទ្យមួយនេះ។