ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបនូវទីតាំងក្លឹបកំសាន្តយីហោ ហ្គោលឡាញ៕
ដែលបន្លំមកភោជនីយដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយឃាត់ខ្លួនយុវជនប្រុសស្រីជិត៣០០នាក់បញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរនាំចាត់ការតាមនីតិវិធី ។
ក្នុងប្រតិបត្តិការខាងលេីនេះ គឺមានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររង សាលាដំបូងរាជធានីភំ្នពេញ សហការជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ព្រមទាំងមន្ត្រីជាច្រេីនរូបចូលរួមផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះបិទក្លិបនេះគឺ ក្លិបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាលដែលបានចេញអនុក្រឹតនាពេលកន្លងមក ។ ក្នុងនោះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីជាង២០០នាក់ រួចបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ៕ ដោយ ផេង ភាព