Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនវៀតណា​ម​​​៣០​នាក់​​លួច​ឆ្លង​ដែន​​ចូល​មក​​​កម្ពុជា

ខេត្តសៀមរាប៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​ខេត្ត ដឹកនាំ​ដោយ​ឧត្តម​សេនី​យ៍​ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​កា​រិយា​ល័យ​អន្តោប្រវេសន៍ និង​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី និង​សម្របសម្រួល​ដោយ​លោក ជួន សុបញ្ញា ព្រះ​រា​ជ្ញ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណា​ម​ប្រុស​ស្រី​ចំនួន​៣០​នាក់ ដែល​លួច​ឆ្លង​ដែន​ចេញពី​ប្រទេស​វៀតណាម​ចូល​កម្ពុជា​តាម​ច្រករបៀង ។

ជនជាតិ​វៀតណាម​ទាំងនេះ ខ្លះ​មាន​លិខិតឆ្លង​ដែន និង​ខ្លះ​លួច​ចូល​មក​ស្នាក់​នៅ​ខុស​ច្បាប់ក្នុង​ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ និង រៀបចំ​ត្រៀម​បណ្តេញ​ចេញពី​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា ។ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​៣០​នាក់​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោកវរសេនីយ៍ឯក តូច សុគន្ធ នាយ​កា​រិ​យាល័យ​នគរបាល​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធីខេត្ត បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០​ថា ដោយ​មានការ​ចង្អុល​បង្ហាញ​ពីលោកស្នងការ​នគរបាល​ខេត្ត បានឱ្យ​លោកស្នងការ​រង និង​រូប​លោក​ចុះ​សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់​ក្នុង​នោះ​ស្រី​៨​នាក់ ដែល​លួច​ឆ្លង​ដែន​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ស្នាក់​នៅ​ខុសច្បាប់​ក្នុង​ក្រុង​សៀមរាប ។

ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​៣០​នាក់ ត្រូវបាន​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញ​ចេញ​ប្រចាំ​ខេត្តសៀមរាប នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9530735