ភ្នំពេញ៖ សពបុរសម្នាក់អណ្ដែតក្នុងទឹកទន្លេសាប ត្រូវបានអ្នកនេសាទប្រទះឃើញហើយរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩នឹង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកណ្តាលទឹកទន្លេសាប សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះ ដែលប្រទះឃើញអណ្តែតក្នុងទឹកទន្លេមិនទាន់ស្គាល់ ត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៥០ឆ្នាំ ពាក់អាវយឺតពណ៌សដៃវែងឆ្នូតខ្មៅតូចៗ ស្លៀកខោក្រណាត់ជើងវែងពណ៌ខ្មៅ សក់ខ្លី។
តាមប្រភពព័ត៍មានពីប្រពលរដ្ឋដែលជាអ្នកនេសាទ បានឲ្យដឹងថានៅមុនពេលប្រទះឃើញពួកគាត់បានចេញពីកន្លែងស្នាក់នៅមកនេសាទនៅតាមច្រាំងទន្លេ ដូចសពដង ខណៈ មកដល់កន្លែងកើតហេតុស្រាប់តែប្រទះឃើញសព អណ្តែតទឹក ក៏នាំគ្នា អ៊ុំទូកមកក្បែ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តងព្រមទាំងទាញសពមកកាន់ច្រាំងទន្លេប្រគល់អោយសមត្ថកិច្ចខណ្ឌដូនពេញ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទីតាំងកើតហេតុ និង បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសលវិច្ច័យចក្ខុនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យធ្វើកោសល់វិច្ច័យសព ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ផេង ភាព