Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រើប្រពន្ធដងទឹងឲ្យផឹកមិនបានលោតធាក់១ជើងប្រកាច់ស្លាប់បាត់

រាជធានី​ភ្នំពេញ៖ បុរសម្នាក់បានធាក់ប្រពន្ធខ្លួនឯង១ជើងប្រកាច់សន្លប់ស្តូក ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​តាំង​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា​ឆ្នាំ ២០២០ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ 

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ឆែម ងិ​ហ៍ អាយុ​ជាង​៣០​ឆ្នាំ​ មុខរបរ​កម្មក​សំណង់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុខ ឃុន អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មក​សំណង់ ហើយ​អ្នក​ទាំង​រស់នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ផ្ទះ​រូង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​សំណង់​ក្នុង​ខ្ទម​កើតហេតុ​ខាងលើ​។

​​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ ជនសង្ស័យ​​ជា​ប្ដី​បាន​ចេញ​ទៅ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​នៅ​ខាងក្រៅ រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​ទើប​វិល​ត្រឡប់​ទៅ​កាន់​ខ្ទម​ស្នាក់​នៅ​វិញ ​រួច​បាន​ចូល​ដេក​ទាំង​ថ្ងៃ​ ​លុះដល់​វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​​កើតហេតុ ​ទើប​ភ្ញាក់ ​ប្រើ​ប្រពន្ធ​ឲ្យ​ទៅ​ដងទឹក​ឲ្យផឹក​ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រមទៅ​ ​ជា​ហេតុ​ធ្វើ​ឲ្យជនសង្ស័យជា​​ប្ដី​ផ្ទុះ​កំហឹង​លោត​ធាក់​១​ជើង​ចំ​ចង្កេះ​ បណ្ដាល​ឲ្យ​​ស្ត្រីរងគ្រោះជា​ប្រពន្ធ​ដួល​ប្រកាច់​សន្លប់​បាត់​មាត់​ឈឹង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃើញ​ប្រពន្ធ​សន្លប់​ ​ជនសង្ស័យជា​ប្តី​​បាន​លើក​ប្រពន្ធ​ដាក់​លើ​ភ្លៅ​ ហើយ​ខំប្រឹង​ធ្វើ​ចលនា​បេះដូង​សង្គ្រោះ​បឋម ប៉ុន្តែ​នាង​មិន​បានដឹង​ខ្លួន​ឡើយ ទើប​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​នាំ​យកប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​។ ​លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​ហើយស្ត្រីជា​ប្រពន្ធ​ក៏​បាន​បាត់បង់ជីវិត ទើប​ក្រោយមក​ដឹក​សព​ត្រឡប់​មក​កាន់​ទីកន្លែង​កើតហេតុ​វិញ​នា​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​។ បន្ទាប់មក​​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​នោះ​នាំ​ទៅធ្វើការ​សាកសួរ និង​​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

តាម​ប្រភពពី​ជនសង្ស័យជា​ប្តី​បាន​បដិសេធថា ​ខ្លួន​មិន​បាន​វាយ​ទាត់​ធាក់​ប្រពន្ធ​នោះ​ទេ​គឺ​ស្ត្រី​ជា​ប្រពន្ធ​មាន​ជម្ងឺ​ប្រចាំ​កាយ​យូរ​មក​ហើយ ​និង​​បាន​ដួល​​បាត់បង់ជីវិត​​ដោយ​ខ្លួនឯង​ ។ ​

ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ក៏​បាន​ចុះ​ទៅ​កាន់​​កន្លែងកើតហេតុ និង​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពិនិត្យ​កោសល្យវិច័យ ហើយ​នគរបាល​បញ្ជាក់​ថា​ ស្ត្រី​​រងគ្រោះ​បាត់បង់ជីវិត​ដោយ​សារ​គាំងបេះដូង និង​មិន​បាន​អត្ថាធិប្បាយ​អ្វី​លើស​ពី​នេះ​ទៀត​ឡើយ​៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9530126