សុខភាព៖ កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំង សម្រាប់មនុស្សគ្រប់វ័យទៅតាមប្រភេទ និងរសជាតិ។ ជាមួយគ្នានេះ ការផឹកកាហ្វេនៅពេលព្រឹកពិតជាទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងជម្រុញឱ្យខួរក្បាលមានដំណើរការល្អពេញមួយថ្ងៃ។
ការពិសារកាហ្វេនៅពេលព្រឹក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
បង្កើនថាមពលដល់ខួរក្បាល ពង្រឹងស្មារតី បង្កើនការចងចាំ និងជម្រុញឱ្យប្រព័ន្ធមុខងារខួរក្បាលមានដំណើរការល្អ
– ដោះស្រាយបញ្ហាធ្លាក់ចុះនៃសម្ពាធឈាម ព្រោះវាជួយជម្រុញឱ្យមានការកើនឡើងនៃសម្ពាធឈាម
– ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ដូចជា ផ្ដាស់សាយ និងគ្រុនជាដើម
– សម្រួល និងបន្ថយដល់អាការឈឺក្បាលរបស់លោកអ្នក
– សារជាតិរបស់កាហ្វេ អាចជួយកាត់បន្ថយពីអាការឈឺចាប់របស់លោកអ្នក
– ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងជម្រុញដល់ការស្រកទម្ងន់។