
រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីករផង ជាតារាកំប្លែងផង និងមានរហ័សនាម «ធីតាមុខសេះ» ដែលតែងតែងផ្តល់សំណើចទៅដល់មហាជនតាមរយៈការសម្តែងបែបកំប្លុកកំប្លែក លេងមុខលេងមាត់ និងពូកែផ្តោះផ្តងវាចាហូរដូចទឹកបាក់ទំនប់ ម៉ាដូណា និងក្រុមគ្រួសារ កំពុងតែជួបទុក្ខ ដោយសារតែក្មួយស្រីដ៏ស្រស់សោភាបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។
លោក ម៉ាដូណា បានប្រាប់មហាជនឲ្យដឹងហេតុការណ៍លម្អិតថា រឿងនេះបានកើតឡើងនៅជិតស្តុបសេរីភាព ផ្សារធំថ្មី ដោយក្មួយស្រីរបស់តារាសម្តែងប្រុសរូបនេះត្រួវរបួសធ្ងន់ធ្ងរជាងមិត្តភ័ក្តិដែលរួមដំណើរជាមួយ ដោយសិត្ថនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែមានឈាមកកនៅក្នុងថ្លើម។
យ៉ាងណាមិញ ក្រុមគ្រួសាររបស់តារាដ៏មានប្រជាប្រិយរូបនេះ បានបង្ហាញនូវការខឹងសម្បាជាខ្លាំងទៅលើហេតុការណ៍ដែលជនបង្កគេចវេសមិនទទួលខុសត្រូវ ហើយមកដល់ពេលនេះជនបង្កនៅតែមិនទាន់បាន ចូលខ្លួនមកទទួលខុសត្រូវនូវហេតុការណ៍ដែលបានកើតឡើង ។ ដោយក្តីខឹងសម្បាដែលក្មួយស្រីជាជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នោះ លោក ម៉ាណូណា បានសរសេរសារយ៉ាងច្បាស់ៗថា «សូមម្ចាស់ឡានដែលបើកបុកយប់មិញនៅជិតស្តុបសេរីភាព ផ្សារថ្មី បើបានឃើញការបង្ហោះហើយជួយមកដោះស្រាយផង នៅកាល់ម៉ែតអគារថ្មី ជាន់ទី៣ បន្ទប់9315 កុំអោយឆែកកាំមេរ៉ាឃើញឡានបង្ហោះទាន់»។
គួរបញ្ជាក់ផងដែរថា ក្មួយស្រីដ៏ស្រស់ស្អាតរបស់លោក ម៉ាដូណា មានឈ្មោះថា ឃីណា រីយ៉ា ដែលសព្វថ្ងៃនេះ រូបនាងកំពុងតែហាត់រៀនខាងដើរម៉ូដរូបនេះមិនទាន់ធូរស្បើយនៅឡើយនោះទេ គិតត្រឹមថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព