Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ឆ្លង​ដែន​ខុសច្បាប់ថៃចាប់​បញ្ជូនមកវិញ

ខេត្ត​​បន្ទាយ​មាន​ជ័យ​៖ ​​​ពលករ​ប្រុស​ស្រី​២៦​នាក់ ​មាន​ទាំង​កុមា​រផង​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការ​ចាប់​ខ្លួន​ជាប់​បន្ទាត់​ព្រំដែន​ ក្នុង​ឃុំ​ផា​ន​ស៊ឹ​ក ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ក្រោយ​ឆ្លង​ព្រំដែន​ពី​កម្ពុជា​ ឃុំ​អូរ​ស្រឡៅ ​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា​២០២០​។

​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពលករ​ទាំងនេះ​ទេ ​ដឹង​ត្រឹមតែ​ស្រី​១១​នាក់​ កុមា​រម្នាក់​ និង​មក​ពី​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​របស់​គេ​ហទំព័រ​ និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។​

យោង​កា​រសាកសួរ​ពលករ​ខាងលើ​ ប្រាប់​សមត្ថ​កិច្ច​ថា​ត្រូវ​មេខ្យល់​ខ្មែរ​ម្នាក់​ នាំ​ឆ្លង​ដែន​កណ្តាល​អធ្រា​ត្រ​ ដោយ​យក​ប្រាក់​ម្នាក់​៣០០០​បាត​។​ក្រុម​ពលករ​បន្ត​ទៀត​ថា ​កន្លង​មក​ធ្លាប់​ធ្វើការ​នៅ​ស្រុក​ថៃ​ហើយ​ពេល​នេះ​ចង់ទៅ​ធ្វើការ​នៅ​កន្លែង​ដើម​ ព្រោះ​ជីវភាព​គ្រួសារ​ក្រីក្រ ​តែ​មិន​ទាន់​ដល់​គោលដៅ​ផង ក៏​ត្រូវ​គេ​ចាប់ខ្លួន​។​

ពលករ​ទាំងនេះ ​ត្រូវ​សមត្ថកិច្ច​ថៃ​ឡោម​ព័ទ្ធ​ចាប់​ក្នុង​ចំការ​អំពៅ​មួយ​កន្លែង​ចំណុច​កើត​ហេតុ​ខណៈ​ពួក​គេ​ចូល​ទៅ​ពួន​នៅ​ទីនោះ​។​ លោក​វរសេ​នី​យ ​សួង សៅ មេបញ្ជាការ​នគរ​បាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ​ប្រចាំ​នៅ​បន្ទាត់​ព្រំដែន ​ក្នុងស្រុក​ម៉ា​ឡៃ​ ប្រាប់​តាម​ទូរស័ព្ទ​ថា​ ករណី​ខាងលើ​ដំបូង​ ខាង​លោក​ចុះ​ល្បាត​ប្រទះ​ឃើញ​មាន​ដានជើង​មនុស្ស​ឆ្លង​ដែន ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ថៃ​ឲ្យ​ជួយ​ទប់ស្កាត់​ទើប​គេ​ចាប់​បាន​ពលករ​ទាំងនេះ​ក្នុង​ចំការ​អំពៅ​ថៃ​។​

ក្រោយ​ពិនិត្យ​សុខភាព​នៅ​ក្នុង​បន្ទាយ​ទា​ហ៊ាន​ថៃ​ កង​រយ​១២០៦​ពលករ​ទាំងនេះ​ត្រូវ​គេ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​តាម​ច្រករបៀង​អូរ​បី​ជាន់​ដែល​ជា​ច្រក​កិច្ចព្រមព្រៀង​រវៀង​ខេត្ត​ទាំង​២​កម្ពុជា​ថៃ​បន្ទាយ​មាន​ជ័យ​និង​ស្រះ​កែវ​ ។

​គួរ​បញ្ជាក់​ថា​ ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់​ក្រោយ​ពួក​គេ​ឆ្លង​ព្រំដែន​និង​វិល​ត្រឡប់់​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុង​សម័យ​កូ​វីត​មាន​រហូត​ជាង​២៥០០០​នាក់​នេះ​ បើ​យោង​របាយ​ការណ៍​របស់​សមត្ថកិច្ច​ជំនាញ​ខេត្តបន្ទាយមានជ័យ​៕​​ ត្នោត 

from: https://tnaot.com/km/m/detail/article/9529969