Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យប់មួយ, ខ្ញុំនៅផ្ទះជាមួយបងប្រុសខ្ញុំ ហើយជួបនូវហេតុការណ៍ដ៏រន្ធត់

ខ្ញុំមានបងប្រុសម្នាក់ឈ្មោះសី, ដែលមានអាយុច្រើនជាងខ្ញុំ៤ឆ្នាំ។យើងរស់នៅជាមួយប៉ាម៉ាក់យើងក្នុងផ្ទះល្វែងមួយកណ្ដាលទីក្រុង។វាមិនសូវធំទូលាយនោះទេ, ដូច្នេះបងប្រុសខ្ញុំនិងខ្ញុំត្រូវនៅបន្ទប់ជាមួយគ្នា។យើងមានគ្រែពីរជាន់។ខ្ញុំដេកនៅគ្រែជាន់ក្រោមហើយបងខ្ញុំដេកគ្រែជាន់លើ។ 

យប់មួយ, ប៉ាម៉ាក់ខ្ញុំបានទៅលេងបងប្អូនគាត់នៅឯជនបទ។ខ្ញុំដើរលេងខាងក្រៅរហូតដល់យប់ជ្រៅជាមួយមិត្តភក្ដិរបស់ខ្ញុំ។ពេលខ្ញុំមកដល់ផ្ទះ, វាយប់រំលងអធ្រាតទៅហើយ។ខ្ញុំមិនចង់ឱ្យបងប្រុសខ្ញុំភ្ញាក់ទេ, ដូច្នេះខ្ញុំក៏មិនបានចុចបើកភ្លើងឡើយ។ខ្ញុំក៏ផ្លាស់សម្លៀកបំពាក់នៅបន្ទប់ហើយក៏ដើរចូលបន្ទប់ដេក។

ខណៈដែលខ្ញុំដើរទៅគ្រែ, ខ្ញុំឮបងប្រុសខ្ញុំគ្រហឹមហើយសុំទឹកផឹក។ខ្ញុំដើរទៅផ្ទះបាយ, ចាក់ទឹកមួយកែវ។ពេលខ្ញុំត្រឡប់មកបន្ទប់ដេកយើងវិញ, ខ្ញុំអង្គុយនៅលើពូកនៃគ្រែក្រោម, ក្រេបទឹកបន្តិចហើយហុចវាឱ្យបងប្រុសខ្ញុំដែលដេកគ្រែលើ។គាត់យកវាពីដៃខ្ញុំ។«រាត្រីសួស្ដី,» ខ្ញុំនិយាយហើយឡើងគ្រែ។ខ្ញុំក៏ដេកលក់មួយរំពេច។

ក្រោយមក, ខ្ញុំភ្ញាក់ដោយសំឡេងគោះទ្វារ។ខ្ញុំបើកភ្នែកយ៉ាងពិបាក។វានៅងងឹតនៅឡើយ។ខ្ញុំមើលទៅនាឡិការ។វាទើបតែម៉ោង៦ព្រឹក៚តើអ្នកណាមករកអីព្រឹកព្រលឹមម៉្លេះ, ខ្ញុំគិត។ខ្ញុំស្ងាប, ហើយងើបចេញពីគ្រែហើយដើរទៅបើកទ្វារ។គឺបងប្រុសខ្ញុំឈរនៅទីនេះ។

«ទើបមកពីណា?» ខ្ញុំសួរ។

«បងទៅដេកផ្ទះសង្សារបងយប់ម៉ិញ,» គាត់តប។

រំពេជនោះខ្ញុំក៏យល់ន័យសម្ដីគាត់។«បងឯងអត់ម៉ោផ្ទះទេមែនទេកាលពីយប់ម៉ិញ?» ខ្ញុំសួរ។

«អត់បានម៉ោទេ,» គាត់តប។

ជាមួយនឹងបេះដូងលោតឌុកដាក់ៗ, ខ្ញុំដើរចូលទៅបន្ទប់ដេកហើយបើកភ្លើង។នៅគ្រែលើគឺទទេហើយនៅក្បែរខ្នើយ, មានកែវទទេមួយ៕

from: https://tnaot.com/km/m/detail/article/9529652