AFC Bournemouth, Watford និង Norwich City នឹងត្រូវលេងក្នុងក្របខណ្ឌ Championship ឬលីគទី២របស់អង់គ្លេស នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេធើ្វមិនបានល្អដោយស្ថិតក្នុងតំបន់ដែលត្រូវគេកាត់ចោលក្នុងក្របខណ្ឌ Premier League។
លីគកំពូលអង់គ្លេស បានធើ្វការប្រកួតបញ្ចប់រដូវកាលរបស់ខ្លួនរួចរាល់ហើយកាលពីយប់មិញ ដោយបានរកឃើញនូវក្រុមចំនួន៣ ត្រូវកាត់ចេញទៅលេងក្នុងក្របខណ្ឌទី២ នៃបាល់ទាត់អង់គ្លេស។
ការប្រកួតកាលពីយប់មិញនេះផងដែរ បើទោះបីជា Bournemouth យកឈ្នះម្ចាស់ផ្ទះ Everton ៣-១ ក៏ពួកគេនៅតែធ្លាក់ ដោយសារ Aston Villa បានទប់ស្មើ West Ham ១-១ ចំណែក Watford ត្រូវ Arsenal យកឈ្នះ ៣-២ ខណៈ Norwich គឺបានធ្លាក់តាំងពីប៉ុន្មាសប្ដាហ៍មុនរួចមកហើយ ដោយយប់មិញ ពួកគេត្រូវ Manchester City លត់ ៥-០៕
ដោយ៖ សុគន្ធតារា