Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដើមហេតុ នៃការតវ៉ារបស់ក្រុមប្រឆាំងនឹងរាជាធិបតេយ្យ

ក្រុងបាងកក៖ មានការមិនពេញចិត្តយូរណាស់មកហើយ និងមានការរិះគន់ជាច្រើនចាប់តាំងពីដើមខែសីហាមកម្ល៉េះ។ ក្រោយមក មានការប្រមូលផ្តុំច្រើនឡើងៗនៅទីក្រុងបាងកក ក្នុងការតវ៉ារិះគន់ព្រះមហាក្សត្រ Maha Vajiralongkorn និងទាមទារឱ្យមានការផ្លាស់ប្តូរ។

តើសកម្មភាពចាប់ផ្តើមដោយរបៀបណា?

ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនេះ បានកើតឡើងម្តងរួចមកហើយ កាលពីឆ្នាំមុន។ បន្ទាប់ពីតុលាការបានរារាំងការតវ៉ារបស់មហាជន ចំពោះគណបក្សរបស់លោកប្រាយុទ្ធចាន់អូចា​ ថាមានសម្លេងគាំទ្រច្រើនបំផុតនោះ។ ក្រោយមកយោធាត្រូវប្តូរមកគ្រប់គ្រងផ្ទាល់ដោយមហាក្សត្រ។

ក្រុមអ្នកតវ៉ានិយាយថាពួកគេមិនមានបំណងដើម្បីបញ្ចប់របបរាជានិយមទេ ប៉ុន្តែចង់ឱ្យមានតែការកែទម្រង់ខ្លះប៉ុណ្ណោះ (មានប្រហែលជា១០ចំណុច)។ បើទោះបីជាក្រុមអ្នកតវ៉ាអះអាងមិនបញ្ចប់របបរាជាក៏ដោយ ប៉ុន្តែអ្នកអភិរក្សមានការព្រួយបារម្ភចំពោះការតវ៉ាដ៏សម្បើមបែបនេះ ទៅលើស្ថាប័នមួយដែលរដ្ឋធម្មនុញ្ញចែងថា «រាជសម្បត្តិ គឺជាការគោរពបូជា» ។

លោកប្រាយុទ្ធបានមានប្រសាសន៍ផងដែរថា ខណៈពេលដែលអនុញ្ញាតការតវ៉ារិះគន់ពីរាជានិយម មហាក្សត្របែរជាមិននៅក្នុងប្រទេសទៅវិញ។

តើអ្នកនាំពាក្យខាងបរមរាជវាំងនិយាយអ្វីខ្លះ?

ខាងព្រះបរមរាជវាំង មិនបានធ្វើអត្ថាធិប្បាយអ្វីទេចំពោះការតវ៉ា និងការទាមទារឱ្យមានការកែទម្រង់នេះ បើទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតក៏ដោយ។

ពួកគេតវ៉ាទាមទារអ្វីដែរ?

១. មិនមែនក្រុមអ្នកតវ៉ាទាំងអស់ សុទ្ធតែទាមទារកំណែទម្រង់របបរាជានិយមនោះទេ។

២. ក្រុមអ្នកតវ៉ាចង់ផ្លាស់ប្តូរការកើនឡើងនៃអំណាចរដ្ឋធម្មនុញ្ញរបស់ព្រះរាជា។ ដែលចាប់ផ្តើមឡើងនៅឆ្នាំ ២០១៧ ដែលបានធ្វើឡើងមួយឆ្នាំបន្ទាប់ពីទ្រង់បានទទួលជោគជ័យដោយកេរ្តិ៍ឈ្មោះរបស់អតីតមហាក្រត្សដែលត្រូវបានប្រជាជនគោរពយ៉ាងខ្ពង់ខ្ពស់។

៣. ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិយាយថា ប្រទេសថៃកំពុងពិចារណាឡើងវិញអំពីរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៣២ ត្រូវបានបញ្ចប់ ម្តងរួចទៅហើយ។ ឆ្នាំនោះ គឺជាការគ្រប់គ្រងដោយព្រះមហាក្សត្រក្នុងរាជាដាច់ខាត។

៤. ក្រុមអ្នកតវ៉ា មានបំណងឱ្យស្តេចបោះបង់ចោលការគ្រប់គ្រងផ្ទាល់ខ្លួន ដែលទ្រង់បានកាន់កាប់។ ក្នុងនោះរួមមានទ្រព្យសម្បត្តិវិមានដែលប៉ាន់ប្រមាណគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារនិងគ្រឿងមួយចំនួនរបស់កងទ័ព។

ហេតុអ្វីពួកគេមិនពេញចិត្តនឹងរឿងនេះ?

ក្រុមអ្នកតវ៉ាត្អូញត្អែរថា ព្រះមហាក្សត្រមានបំណងតែងតាំងលោកប្រាយុទ្ធបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន ដើម្បីរក្សាអំណាចរបស់ទ្រង់ប៉ុណ្ណោះ។ ហើយលោកប្រាយុទ្ធដែលជាមេបញ្ជាការកងទ័ពដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ ក៏តបនឹងការតវ៉ានេះដែរថា ការបោះឆ្នោតគឺសុក្រិដ្ឋណាស់។

ក្រុមអ្នកតវ៉ាបានសម្តែងការខឹងសម្បារ ដែលស្តេចចំណាយពេលច្រើននៅអឺរ៉ុប។ ពួកគេក៏បានជំទាស់នឹងការចំណាយនៃសម្បត្តិរាជា និងរបៀបរស់នៅរបស់ស្តេចផងដែរ ដែលបានរៀបការបួនដង កាលពីឆ្នាំមុន។

របបរាជានិយមថៃត្រូវបានការពារដោយមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសដែលចែងថា អ្នកណាប្រមាថ ឬគំរាមដល់ព្រះមហាក្សត្រព្រះមហាក្សត្រិយានី អ្នកស្នងមរតក ឬអ្នករាជានុសិទ្ធិ នឹងត្រូវជាប់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំ

កាលពីខែមិថុនាលោកប្រាយុទ្ធបាននិយាយថាច្បាប់នេះលែងត្រូវបានយកមកអនុវត្តដោយសារតែ «សេចក្តីមេត្តាករុណារបស់ព្រះមហាក្សត្ស» ។ ប៉ុន្តែ ខាងមហាក្សត្រមិនដែលធ្វើអត្ថាធិប្បាយអំពីរឿងនេះនោះទេ៕

from: https://tnaot.com/km/m/detail/article/9710263