ក្លិនជើងជារឿងគួរឲ្យអាម៉ាស់បំផុត ជាពិសេសពេលអ្នកនៅក្នុងចំណោមមនុស្សនៃកម្មវិធី ការជួបជុំ និងកន្លែងធ្វើការ ក្រោយបោះស្បែកជើងចេញម្ដងៗហើរក្លិនស្អុយជះដល់ច្រមុះអ្នកក្បែរខ្លួន។ ដូច្នេះហើយថ្ងៃនេះយើងនឹងនាំគ្នាមកដឹងពីវិធីដែលអាចជួយបំបាត់ក្លិនស្អុយពីបាតជើងជាមួយគ្នា!
វិធីទី១៖ ត្រាំជើង ឬនៅពេលងូតទឹករួចគួរចំណាយពេលមួយភ្លែតជូតតាមចង្អូរម្រាមជើងក៏ដូចជាបាតជើងឲ្យបានស្អាតជាមួយនឹងកន្សែងពោះគោ។
វិធីទី២៖ លាយស្រាបៀរ ៣ ស្លាបព្រាជាមួយទឹកត្រជាក់ ២ លីត្រ រួចដាក់ត្រាំជើងរយៈពេល ១៥ ទៅ ៣០ នាទី បន្ទាប់មកចាំលាងនិងជូតសម្អាតជើងឲ្យស្អាតជាការស្រេច។
វិធីទី៣៖ ប្រើទឹកខ្មោះផ្លែប៉ោម ១/២ លីត្រជាមួយទឹកក្ដៅឧណ្ហៗ ២០០ មីលីលីត្រ រួចប្រើសំឡីជ្រលក់ល្បាយនោះហើយយកទៅជូតលើជើងរបស់អ្នកចុះឡើងរយៈពេល ២០ នាទី រួចចាំទុកឲ្យជើងស្ងួតដោយខ្លួនឯងតាមធម្មជាតិ។
វិធីទី៤៖ ត្រូវបោកសម្អាតស្រោមជើងទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងស្បែកជើងរបស់អ្នកឲ្យបានទៀតទាត់។
ចំណាំ៖ ប្រសិនបើលោកអ្នកមានបញ្ហាក្លិនស្អុយបាតជើងខ្លាំងក្លា ក៏គួរតែទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ មិនគួរគប្បីបណ្ដែតបណ្ដោយបែបនេះឡើយ។ ប្រែសម្រួលដោយ៖ រីតា