Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉​ន ភារ​ម្យ បំបាក់​គូប្រកួត​ត្រឹម​ទឹក​ទី​៣

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ឈាន​ចូល​មក​ដល់​សារ​ជា​ថ្មី ជាមួយ​គូប្រយុទ្ធ​ដ៏​ពូកែ និង​មាន​ល្បិច​ប្រកួត​ប្លែក​ៗ​ម្យ៉ាង​ម្នាក់​។ នោះ​ជា​ការ​ប្រកួត​ប្រដាល់​កំពូល​ជើងឯក Cell Card Champion ដែល​ប្រារព្ធ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៩ កញ្ញា ឆ្នាំ​២០២០ មុន​នេះ​។

អ្វី​ដែល​ស្មាន​មិន​ដល់​នោះ គឺ​ការ​ប្រកួត​ចូល​ដល់​ត្រឹម​៣​ទឹក​ប៉ុណ្ណោះ ក៏​ប្រកាស​លែងអោយ​ប្រកួត​តែ​ម្តង ព្រោះតែ​បង្គោល​ក្រហម ចុះចាញ់​វៃ លេង​កើត ដោយ​ដួល​ភី​ញ​សន្លប់​ឈឹង​តែ​ម្តង​។

កីឡាករ​បើក​ឆាក​ប្រកួត​នេះ គឺ ធន ស៊ីវ​ម៉ូ​វ មក​ពី​ក្លិប​កីឡា​សមាគម​កីឡាប្រដាល់​ខេមរៈភូមិន្ទ ប៉ះ​ជាមួយ​កីឡាករ ម៉​ន ភារ​ម្យ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​។ នេះ​ជា ការ​ប៉ះ​គ្នា​លើក​ទី​១ បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត គឺ​ម្នាក់​ៗ​មាន​ពេញ​ខ្លួន​ដូច​គ្នា​។ ដោយ មិន​ទាន់​ដឹង​ថា បច្ចេកទេស​នៃ​ការ​វាយតប់​គ្នា​បែប​ណា ហើយ​ឆាក​ទី​១ ម្នាក់​ៗ​ស្ទាបស្ទង់​រក​កលល្បិច​ឆ្មក់​រក​ចំណុចខ្សោយ​។ លុះ​ចូល​មក​ដល់​ទឹក​ទី​២ អ្នក​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​១​គូ​នេះ ចាប់ផ្តើម​ដឹង​តិច​និ​ច​គ្នា​បណ្តើរ​ៗ ដោយ​ខិតខំ​រក​ចំណុចខ្សោយ ដើម្បី​បំបាក់​ដៃគូ ដោយ​ចាប់ផ្តើម​ល្អមើល​ឡើង​មួយ​កម្រិត​ទៀត​។

យ៉ាងណា បង្គោល​ក្រហម បាន​ធ្វើការ​ប្រកួត​តាំងពី​ចុង​ទឹក​ទី​១ ត្រូវ​បាន​វាយ​ដៃគូ អោយ​រាប់​ម្តង​។ លុះដល់​ពាក់កណ្តាល​ទឹក​ទី​៣ បង្គោល​ខៀវ​លេង​វិញ ធ្វើ​អោយ​រាប់ ។ ក្រោយមក ភារ​ម្យ កាន់តែ​វាយ​សន្ធាប់​ទៅ​ៗ រហូត​ធ្វើ​អោយ ស៊ីវ​ម៉ូ​វ ទប់​ជំហរ​មិន​បាន​រហូត​សន្លប់​។

បង្គោល​ក្រហម ស៊ីវ​ម៉ូ​វ ថ្លែងប្រាប់​ទាំង​ស្តាយ​ថា ខ្លួន​មិន​នឹក​ស្មានថា កំពុង​តែ​ឡើងសាច់​ដុំ បែរជា​ប្រកាស​អោយ​ចាញ់​ទឹក​ទី​៣ នៃ​ជំនួប​លើក​ទី​១​នេះ​។ ខ្លួន​ពិតជា​មិន​អស់ចិត្ត​ហើយ​រក​ពាក្យ​និយាយ​​មិន​ចេញ មាន​តែ​ស្រឡាំងកាំង​ថែម​ទៀត​។

យ៉ាងណា ខ្លួន​និង​ព្យាយាម​បង្ហាញ​ស្នាដៃ​លើ​សង្វៀន​ជា​បន្ត​ទៀត តាម​រយៈ​វេទិកា​លើក​ក្រោយ​ៗ ហើយនឹង​បង្ហាញ​មហាជន​អោយ​ចិត្ត​ជុំវិញ វិជ្ជា​គុន​ដែល​មាន​កុំអោយ​ដូច លើក​នេះ​។ ចាប់តាំងពី​ស្ងប់​កូ​វី​ដ មក​ឃើញ​ថា កីឡាករ​គូ​បើក​ឆាក​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ធ្វើ​អោយ​ក្រុមការងារ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ឯ​អ្នក​មើល​ជា​ច្រើន​ចង់ទៅ​ទស្សនាការ​ប្រកួត​ផ្ទាល់​អោយ​តែ​បើក​អោយ​ចូល ព្រោះ​កីឡាប្រដាល់​នេះ ពួក​គាត់​ចូល​ចិត្ត ហើយ​ស្រឡាញ់​ណាស់​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9709435