Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជាសះស្បើយវិញ៤នាក់ ខណៈមិនមានអ្នកឆ្លងថ្មី

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់បានជាសះស្បើយវិញកាលពីម្សិញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០នេះ។

អ្នកទាំង៤នាក់នោះគឺ បុរសខ្មែរមានអាយុចន្លោះ២៣ ដល់ ៣០ឆ្នាំ មកពីខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។ ពួកគាត់ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។

គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែកក្កដា នេះ អ្នកជាសះស្បើយពីកូវីដ១៩ សរុបទាំងអស់​១៤៧នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៧៦នាក់ និង២នាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកគឺស្តី្រជនជាតិអាមេរិកកាំង៕ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9528868