នៅថ្ងៃអាទិត្យនេះប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៦ នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ នាំឱ្យអ្នកជំងឺក្នុងប្រទេសកើនឡើងដល់ ៣ ៥០៦ នាក់ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៩ នាក់ដដែល។
អ្នកជំងឺថ្មីទាំងអស់គឺជាជនជាតិថៃដែលទើបតែវិលត្រឡប់មកពីប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។ អ្នកជំងឺថ្មី ២ នាក់ដំបូង គឺជាក្មេងប្រុសអាយុ ៨ ឆ្នាំ និងបុរសអាយុ ៣៥ ឆ្នាំ ដែលបានត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ៥ ខែកញ្ញា និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍។
អ្នកជំងឺថ្មីទី ៣ គឺជាកម្មករអាយុ ៣៨ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសគុយវ៉ែត តាមរយៈប្រទេសកាតាកាលពីថ្ងៃទី ១៣ ខែកញ្ញា និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃសុក្រ។ អ្នកជំងឺថ្មី ៣ នាក់ផ្សេងទៀត គឺជានិស្សិតស្រីអាយុ ២២ ឆ្នាំ និងពីរនាក់ទៀតអាយុ ២១ ឆ្នាំដែលបានត្រឡប់មកពីប្រទេស Morocco កាលពីថ្ងៃសុក្រ បានធ្វើតេស្តវិជ្ជមាននៅថ្ងៃដដែល៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post