
រាជធានីភ្នំពេញ៖ តារាចម្រៀងចាស់វស្សាប្រចាំនៅផលិតកម្មរស្មីហង្សាមាសដែលនៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ បើទោះបីជាមានវ័យកាន់តែច្រើនទៅនិងមានអ្នកចម្រៀងជំនាន់ក្រោយជាច្រើនរូបប្រឡូកក្នុងវិស័យចម្រៀងច្រើនយ៉ាងណាក៏ដោយ នាង ពេជ្រ សោភា នៅតែមានទីផ្សារសិល្បៈយ៉ាងសំបូរបែប ហើយថ្មីៗនេះទៀតសោតនាងហាក់បង្ហាញគម្រោងថ្មីនៅក្នុងជីវិតនាង ។
ចូលប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ តារាចម្រៀងពូកែសម្តីរូបនេះបានបង្ហាញទៅដល់មហាជននិងអ្នកគាំទ្ររបស់នាង អោយមានការភ្ញាក់ផ្អើលមួយទៀតទៅលើជីវិតឯកជនរបស់នាង ដែលកំពុងតែមានភាពរីកចម្រើននិងជីវិតធូរធារនៅក្នុងរង្វង់សិល្បៈមួយនេះ។
យ៉ាងណាមិញ តារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងបំផុតជាមួយបទ « Better day» រូបនេះ បានបង្ហាញផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ គួរអោយចង់រស់នៅ ។ វីឡាដ៏ប្រណីតដែលនាងបានបង្ហាញជូនអ្នកគាំទ្រ ថ្វីបើកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ក្តី តែនាងទទួលបានការសាទរពីអ្នកគាំទ្រយ៉ាងច្រើន ដែលបានកោតសរសើររូបនាងដែលចេះសន្សំសំចៃ រហូតក្លាយជាម្ចាស់ទ្រព្យយ៉ាងសម្បើម ជាពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព