អាជ្ញាធរម៉ាឡេស៊ីបានបញ្ជូនជនជាតិថៃចំនួន ៤៨ នាក់ទៅស្រុកកំណើតវិញ បន្ទាប់ពីដល់ពេលកំណត់ចេញពីពន្ធនាគារដែលមានទោសពីបទធ្វើការនៅប្រទេសម៉ាឡេស៊ីខុសច្បាប់។
ពលករជនជាតិថៃចំណាកស្រុកខុសច្បាប់មានដូចជាបុរសចំនួន ៣៨ នាក់ និងស្ត្រីចំនួន ១០ នាក់ ត្រូវបានបញ្ជូនទៅស្រុក Sadaoខេត្ត Songkhla នៃប្រទេសថៃ។
ជនជាតិថៃទាំង ៤៨ នាក់បានធ្វើតេស្តអវិជ្ជមានកូវីដ១៩ មុនពេលបញ្ជូនទៅប្រទេសថៃវិញ។ ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យជនជាតិថៃឆ្លងកាត់ព្រំដែន បើទោះបីជាមានការបិទព្រំដែនជាបណ្តោះអាសន្នក្នុងរដ្ឋ Kedah អស់រយៈពេល ២ សប្តាហ៍ ព្រោះតែការកើនឡើងថ្មីៗនៃអ្នកឆ្លងមេរោគកូវីដ១៩ដែលបានកើតឡើងជាង ១០០ នាក់ក្នុងសប្តាហ៍កន្លងទៅនេះក៏ដោយ។ បច្ចុប្បន្ននេះប្រទេសម៉ាឡេស៊ីមានអ្នកជំងឺកូវីដ១៩សរុបចំនួន ១០ ១៦៧ នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៣០ នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger