ប៉ូលិសបានរកឃើញថ្នាំញៀនប្រភេទមេតាហ្វេតាមីនគ្រីស្តាល់ (ទឹកកក) ប្រហែល ២០០ គីឡូក្រាមនៅក្នុងឃ្លាំងមួយកន្លែងក្នុងខេត្តឈុនបូរី។
ថ្នាំទាំងនេះត្រូវបានគេរកឃើញនៅក្នុងថង់ប្លាស្ទិចខ្មៅនៅភូមិ Moo ៤ ឃុំ tambon Nong Pla Lai នៃស្រុក Bang Lamung ។ មន្រ្តីប៉ូលិសបាននិយាយថា ខណៈពេលដែលប៉ូលិសកំពុងធ្វើការត្រួតពិនិត្យក្នុងតំបន់ ហើយក្រោយមកក៏ប្រទះឃើញគ្រឿងញៀនដែលនៅក្នុងឃ្លាំងនោះតែម្តង ប៉ុន្តែមិនទាន់ឃើញមុខមេខ្លោងនៃទំនិញទាំងនេះឡើយ។
រូបតំណាង
ក្រុមមន្រ្តីប៉ូលិសក្នុងតំបន់និងក្រុមធ្វើកោសល្យវិច្ច័យបានរឹបអូសស្បោងដែលមានផ្ទុកនូវគ្រឿងញៀនប្រមាណ ២០០ គីឡូក្រាមដែលមានតម្លៃជាទឹកប្រាក់សរុបប្រហែល ១៥០ លានបាត។ ពេលនេះមន្ត្រីជំនាញកំពុងស៊ើបអង្កេតរកប្រភពនៃគ្រឿងញៀនដ៏ច្រើនលើសលប់នេះ៕
កែសម្រួលដោយ៖ ភារ់ា
ប្រភព៖ The thaiger