លោក Mikel Arteta ដែលជាអ្នកចាត់ការទូទៅនៅក្លិប Arsenal បានបង្ហើបឱ្យដឹងថា ក្លិបមិនទាន់ចាប់ផ្តើមបើកការចរចាទាក់ទងនឹងកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធ Alexandre Lacazette នៅឡើយទេ។
បច្ចុប្បន្ន កីឡាករខាងលើនៅសល់កុងត្រាជាមួយក្លិប Arsenal ដល់ឆ្នាំ២០២២ ឯណោះ ហើយក្លិបនៅមិនទាន់បានគិតគូរបន្ថែមកុងត្រាថ្មីទេ ខណៈពេលដែលលោក Arteta កំពុងមមាញឹកខ្លាំងលើការទិញដូរកីឡាករក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដូវក្តៅនេះបើកទ្វារ ម្ល៉ោះហើយលោកចាំឱ្យរួចរាល់ភារកិច្ចសិន ទើបចាប់ផ្តើមពិក្សារឿងនេះតាមក្រោយ។
គួរឱ្យដឹងដែរថា Lacazette បានផ្ទេរចេញពី Lyon ហើយផ្លាស់មក Arsenal នៅឆ្នាំ២០១៧ ដោយបង្ហាញខ្លួនសរុបចំនួន ១២៩ ប្រកួត ទាត់បញ្ចូលទីបាន ៥០ គ្រាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore