មានពាក្យចចាមអារ៉ាមអំពីស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ដែលមានតម្លៃសមរម្យពីរម៉ូឌែលនឹងបង្ហាញខ្លួនឆាប់ៗខាងមុខនេះ ហើយថ្មីៗនេះផងដែរស្មាតហ្វូនទាំងពីរម៉ូឌែលនេះបានបែកធ្លាយតាមរយៈបណ្តាញសង្គម Weibo ។
ស្មាតហ្វូនទាំងពីរនេះត្រូវបានដាក់ឈ្មោះឱ្យថា Gauguin និង Gauguin Pro ដែលបំពាក់ដោយកាមេរ៉ាទំហំ 64MP និងទំហំ108MP ។ ដោយហេតុថាម៉ូឌែល Gauguin Pro នឹងក្លាយជាទូរសព្ទដែលមានតម្លៃធូរថ្លៃបំផុត ដែលមិនធ្លាប់មានពីមុនផងដែរ ។
អ្វីដែលនៅសល់គឺមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយទេ ក្រុមហ៊ុននឹងបង្ហាញអ្វីៗដែលនៅសេសសល់ទាំងអស់នៅពេលដែលជិតដាក់លក់ជាផ្លូវការនៅខែក្រោយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena