សព្វថ្ងៃនេះ មានមនុស្សជាច្រេីនដែលមានបញ្ហាទាក់ទងនឹងផ្លូវអារម្មណ៏ដូចជា ទទួលរងសម្ពាធពីការសិក្សា ជួបប្រទះបញ្ហាក្នុងគ្រួសារ ឪពុកម្តាយធ្វើការប្រៀបធៀបកូនៗជាមួយអ្នកដទៃ ធ្វេីការងារអ្វីក៏មិនបានសម្រេច មិនមានគោលដៅក្នងខ្លួនច្បាស់លាស់ ឬក៏មានការបែកបាក់រវាងមិត្តភាពឬស្នេហា ដែលសុទ្ធតែអាចបង្កអោយមាន សម្ពាធផ្លូវចិត្តនិង មានអារម្មណ៍ធុញថប់ តានតឹង មិនចង់ធ្វេីកិច្ចការអ្វីទាំងអស់។
ខ្ញុំក៏ជាមនុស្សម្នាក់ដែលធ្លាប់ជួបប្រទះបញ្ហាមួយចំនួនខាងលេី តែខ្ញុំបានកែប្រែការគិតនិងរៀបចំខ្លួនឯងអោយដេីរលេីការគិតដ៏ត្រឹមត្រូវវិញ។ ហេតុដូច្នេះហេីយ ខ្ញុំចង់ចែករំលែកពីវិធី មួយចំនួន ដេីម្បីបន្ថយសំពាធផ្លូវចិត្តដូចខាងក្រោម:
១. រកឬសគល់មូលហេតុ៖ អ្វីទៅជាមូលហេតុដែលធ្វើអោយយេីងទៅជាបែបនេះ?
មានលោកគ្រូម្នាក់គាត់សួរខ្ញុំថា បេះដូងមនុស្សហេីយនិងដុំថ្ម មួយណារឹងជាង? (អ្នកទាំងអស់គ្នាសាកគិតពីចម្លេីយបន្តិចសិន ចាំបន្តអានអត្ថបទនេះ)។ ពេលនោះ ខ្ញុំឆ្លេីយអៀនៗថា “ដុំថ្មរឹងជាង” លោកគ្រូសំលឹងមុខខ្ញុំ ដេីរមកជិត ហេីយដាក់ខ្ញុំមួយក្រញ៉រថ្នមៗ រួចគាត់បន្ត៖ “បេះដូងមនុស្សរឹងជាងថ្ម ថ្មអាចបំបែកបានដោយឧបករណ៏ផ្សេងៗ តែបេះដូងមនុស្សគ្មានអ្វីអាចមកបំបែកបានក្រៅពីខ្លួនយេីងទេ!”
ពិតណាស់ ការគិតគឺកេីតចេញពីបេះដូងនិងខួរក្បាលរបស់យេីង។ អ្នកណាជាអ្នកគិត គិតហេីយគិតទៀត គិតតែពីរឿងមិនល្អ រឿងមិនពិត រហូតធ្វេីអោយខ្លួនឯងរងសម្ពាធបែបនេះ?
បន្ទាប់ពីរកឃេីញឫសគល់បញ្ហាដ៏ពិតប្រាកដហេីយនោះ ឈប់ចោទប្រកាន់មនុស្សដែលអ្នកស្អប់ទាំងនោះ ហេីយបែរមកដោះស្រាយជាមួយឫសគល់បញ្ហាដ៏ពិតប្រាកដដែលជា “ខ្លួនអ្នកផ្ទាល់” វិញ។ ត្រូវចាំថា គ្មាននរណាម្នាក់ស្គាល់យេីង ឬក៏យល់ពីយេីងនោះទេ ព្រោះពេលខ្លះ សូម្បីតែខ្លួនអ្នកផ្ទាល់ក៏មិនយល់ពីខ្លួនឯងផង។ ហេតុអ្វីត្រូវស្ដាប់ពាក្យសម្ដីរបស់អ្នកដទៃដែលស្គាល់អ្នក ១ម៉ោង ១ថ្ងៃ ឬ១ឆ្នាំ អោយគេមកវាយតម្លៃយើង ហេីយមិនជឿជាក់លេីខ្លួនឯងទៅវិញនោះ?
២. ព្យាយាមគិតតែពីចំណុចល្អដែលកេីតមានជារៀងរាល់ថ្ងៃ
អ្នកណាក៏ចេះនិយាយដែរ ព្យាយាមគិតពីរឿងវិជ្ជមាន តែនិយាយស្រួល ធ្វេីទេីបពិបាក ។ ប៉ុន្តែទោះពិបាកយ៉ាងណាក៏ត្រូវប្ដូរទម្លាប់ការគិត ពីការមេីលឃេីញចំណុចអវិជ្ជមានទៅមេីលតែពីជ្រុងវិជ្ជមានវិញម្ដង។ បេីធ្វេីម្ដងមិនបាន ក៏ធ្វេីម្ដងហេីយម្ដងទៀត រហូតបេះដូង និងខួរក្បាលរបស់យេីងស៉ំានឹងការគិតបែបនេះ។
ខ្ញុំចំណាយពេល ២-៣ឆ្នាំ ដេីម្បីកែទម្លាប់ការគិតខ្លួនឯង រហូតពេលនេះការគិតរបស់ខ្ញុំចាប់ផ្ដេីមវិជ្ជមានម្ដងបន្តិចៗ។ គ្រប់ពេលខ្ញុំគិតអវិជ្ជមានម្ដងៗ ខ្ញុំតែងបន្លប់ខ្លួនឯងមកធ្វេីការងារផ្សេងៗ ឬ ក៏មេីលវីដេអូកំប្លែង រាំ ច្រៀង ហេីយពេលខ្លះ ក៏សរសេររឿងក្នុងចិត្តដាក់ក្នុងសៀវភៅ ឫ សរសេរក្នុង iphone note។ ជាពិសេស ខ្ញុំធ្វេីលំហាត់ប្រាណ plank ប្រហែល ១នាទី ដែលវាផ្ដោតខ្ញុំអោយគិតពីទម្ងន់នៅត្រង់ពោះ ដែលអាចជួយអោយខ្ញុំភ្លេចរឿងទាំងនោះ១គ្រាផងដែរ។ បន្ថែមពីនេះ ខ្ញុំតែងសរសេរ ពីរឿងវិជ្ជមានចូលកូនក្រដាសហេីយមូរវាទុកដាក់ក្នុងកូនក្រឡ ។ រឿងល្អៗនោះអាចជារឿងតូចៗដូចជា ថ្ងៃនេះ ខ្ញុំបានញ៉ំាសាច់មាន់ដែលខ្ញុំចូលចិត្ត ឬ ថ្ងៃនេះខ្ញុំអានសៀវភៅបាន៣ទំព័រ (មិនមែនបន្ទោសខ្លួនឯងដែលមិនអាចអានចប់)។ ហេីយពេលដែលសរសេរចប់ អ្វីដែលមិនអាចភ្លេចគឺញញឹម ញញឹមចេញពីចិត្តមិនមែនញញឹមដោយអស់សង្ឃឹមទេ។ ការធ្វេីបែបនេះអាចជួយអោយយេីងចាប់ផ្ដេីមគិតតែពីចំណុចល្អ និង មេីលឃេីញនូវរឿងល្អៗជាច្រេីនដែលយេីងតែងតែមើលរំលង ហេីយការញញឹមយូរៗទៅ អាចប្រាប់ទៅកាន់ខួរក្បាលថា យេីងពិតជាមានអារម្មណ៏សប្បាយរីករាយពិតប្រាកដមែន។
(កុំភ្លេចសាកល្បងញញឹមអោយច្រេីនៗពេលអានអត្ថបទនេះ)
៣ ចេញទៅខាងក្រៅ ចូលកម្មវិធីសិក្សា រឺ ចូលធ្វេីកាងារស្ម័គ្រចិត្ត
ពេលដែលអ្នកចាប់ផ្ដេីមមានអារម្មណ៏ល្អជាងមុន អ្នកអាចសាកល្បងចេញដេីរកំសាន្តតាមខេត្ត ឬ ក្នុងក្រុង ទៅមេីលភាពយន្ត ញ៉ំាអាហារ ចូមរួមក្នុងកម្មវិធីសិក្សារយះពេលខ្លី ឬ ចូលធ្វេីការងារស្ម័គ្រចិត្តដេីម្បីជួបអ្វីថ្មីៗ មានមិត្តភក្តិថ្មីៗ ក៏ដូចជាមានការងារធ្វេីដែលអាចបន្លប់ខ្លួនឯងពីការគិតផ្សេងៗ។
៤ រាប់អានមិត្តភក្តិថ្មីៗ
ការមានមិត្តភក្តិថ្មីៗអាចជួយអោយអ្នកមេីលឃេីញនូវគំនិតថ្មីៗជាច្រេីនដែលអាចជួយអ្នកមេីលឃេីញនិងយល់ដឹងពីបញ្ហាទាំងនោះកាន់តែច្បាស់។ ឧទាហរណ៍ជាក់ស្ដែង ខ្ញុំបានចូលធ្វេីការងារស្ម័គ្រចិត្តមួយកន្លែងហេីយបានជួបមិត្តរួមក្រុមមួយចំនួន ដែលពួកយេីងតែងនិយាយរឿងប្រាប់គ្នាទៅវិញទៅមកនិងជួយពន្យល់អោយយោបល់ លេីកទឹកចិត្ត និង ជំរុញគ្នាទៅវិញទៅមកអោយធ្វេីអ្វីដែលយេីងមិនហ៊ានធ្វេីពីមុនមក។
៥ ធ្វេីរឿងដែលយេីងចង់ធ្វេី
ជាការពិតណាស់ ពេលខ្លះយេីងមិនអាចធ្វេីអ្វីដែលយេីងចង់ធ្វេីដោយសារខ្វះការគាំទ្រ ខ្វះភាពជឿជាក់និងទំនុកចិត្តលេីខ្លួនឯង។ តែ ត្រូវគិតវិញថា គ្រាន់តែជាអ្វីមួយដែលយេីងចង់ធ្វេីហេតុអ្វីត្រូវគិតច្រេីន? ហេតុអ្វី ត្រូវខ្វល់ពីគេជៀសជាងខ្វល់ពីខ្លួនរបស់យេីង? ហេតុអ្វី ត្រូវខ្មាសគេ បេីទោះជារឿងនោះជារឿងដែលយេីងតែងតែស្រមៃចង់ធ្វេី?
ជំហ៊ានដំបូងតែងតែពិបាក តែបេីអ្នកអាចយកឈ្នះសត្រូវក្នុងខ្លួនអ្នកបាននោះ អ្នកនឹងមានសេរីភាព មានភាពក្លាហ៊ាន និងអាចយកឈ្នះឬសគល់បញ្ហារបស់អ្នកបានយ៉ាងពិតប្រាកដ។
ចុងបញ្ចប់ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា គ្នានអ្វីដែលរឹងជាងបេះដូងរបស់មនុស្សទេ បេីអ្នកគិតថាអ្នកមិនអាចទៅរួច គ្នានអ្វីអាចអូសទាញអ្នកអោយក្រោកឈរបានឡេីយ មានតែខ្លួនយេីងប៉ុណ្ណោះដែលត្រូវរឹងមាំតាំងចិត្តមិនទោរទន់តាមអារម្មណ៍ និង លេីកទឹកចិត្តខ្លួនឯងអោយបន្តទៅមុខទៀត។
ខ្ញុំអាចធ្វេីបាន ជឿជាក់អ្នកទាំងអស់គ្នាក៏ធ្វេីបានដូចគ្នា 💪។
អត្ថបទដោយសមាជិក Project Inspire វង្ស សុធាវី
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលា ឬ វគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖