
តារាចម្រៀងជើងចាស់ប្រចាំផលិតកម្មរស្មីហង្សាមាសដែលនៅតែទទួលបាន ប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ បើទោះបីជាមានវ័យកាន់តែច្រើនទៅនិងមានអ្នកចម្រៀងជំនាន់ក្រោយជាច្រើនរូបប្រឡូកក្នុងវិស័យចម្រៀងច្រើនយ៉ាងណាក៏ដោយ នាង ពេជ្រ សោភា នៅតែមានទីផ្សារសិល្បៈយ៉ាងសំបូរបែប ហើយថ្មីៗនេះទៀតសោតនាងហាក់បង្ហាញគម្រោងថ្មីនៅក្នុងជីវិតនាង ។
ចូលប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ តារាចម្រៀងពូកែសម្តីរូបនេះបានបង្ហាញទៅដល់មហាជននិងអ្នកគាំទ្ររបស់នាង អោយមានការភ្ញាក់ផ្អើលមួយទៀតទៅលើជីវិតឯកជនរបស់នាង ដែលកំពុងតែមានភាពរីកចម្រើននិងជីវិតធូរធារនៅក្នុងរង្វង់សិល្បៈមួយនេះ។
បន្ថែមពីនេះដែរ ពេជ្រ សោភា បានក្លាយជាតារាចម្រៀងម្នាក់ ដែលមានរហស្សនាមថា កាន់តែចាស់កាន់តែមានប្រជាប្រិយភាពកើនទ្វេរដង ពីព្រោះកន្លងមកនេះមហាជនតែងតែឃើញតារាចម្រៀងរូបនេះកាន់តែបង្ហាញភាពសិចស៊ីជាងមុន និងកំពុងកាក់កបជាមួយនឹងជំនួញជាច្រើនមុខនៅក្នុងដៃ ជាពិសេសរូបសម្រស់ក៏នៅតែខ្ញង់ ញញឹមស្រស់ និងកំពុងមានក្តីសុខជាមួយគូស្នេហ៍ជាអ្នកជាសម្តែងដ៏ស្រស់សង្ហាផងដែរ ៕ដោយ៖ត្នោត