Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌កំបាំងប្រភពសំឡេងចម្លែកនៅក្រោយទ្វារមួយ

វាជាពេលយប់, បុរសម្នាក់បានបើកបរលើផ្លូវហើយរថយន្តរបស់គាត់ក៏ស្រាប់តែរលត់នៅជិតបរិវេណវត្តមួយ។ព្រោះតែវាជាពេលយប់គាត់ក៏ដើរចូលវត្តហើយគោះទ្វារ។ខណៈដែលព្រះសង្ឃចេញមកក្រៅហើយបើកទ្វារ, បុរសនោះនិយាយ, «រថយន្តខ្ញុំខូចហើយ។តើខ្ញុំអាចសម្រាកនៅទីនេះមួយយប់បានទេ?»

ព្រះសង្ឃយល់ព្រមសំណើររបស់គាត់។ព្រះសង្ឃមិនត្រឹមតែអនុញ្ញាតឱ្យគាត់សម្រាកនោះទេថែមទាំងឱ្យគាត់បរិភោគអាហារហើយជួយជួសជុលរថយន្តគាត់ទៀតផង។ខណៈដែលបុរសនោះព្យាយាមដេកឱ្យលក់, គាត់ឮសំឡេងចម្លែកម្យ៉ាង។ព្រឹកបន្ទាប់គាត់សួរព្រះសង្ឃអំពីសំឡេងនោះតែព្រះសង្ឃឆ្លើយថា, «យើងមិនអាចប្រាប់អ្នកបានទេព្រោះអ្នកមិនមែនជាព្រះសង្ឃ។»

បុរសនោះមិនសប្បាយចិត្តសោះតែក៏អរគុណពួកគេហើយក៏បន្តចេញដំណើរទៅទៀត។

ប៉ុន្មានឆ្នាំក្រោយមក, រថយន្តបុរសដដែលនោះខូចនៅមុខវត្តទៀតហើយ។គ្រប់យ៉ាងកើតឡើងដូចកាលមុន។ព្រះសង្ឃយល់ព្រមហើយឱ្យអាហារគាត់បរិភោគហើយជួយជួសជុលរថយន្តរបស់គាត់។

លើកនេះពេលបុរសនោះកំពុងដេកជិតលក់គាត់ក៏ឮសំឡេងចម្លែកដដែលដែលគាត់ធ្លាប់ឮពីមុនមកនោះ។ព្រឹកបន្ទាប់គាត់សួរព្រះសង្ឃអំពីសំឡេងនោះតែព្រះសង្ឃក៏ឆ្លើយតបដដែលថា, «យើងមិនអាចប្រាប់អ្នកបានទេព្រោះអ្នកមិនមែនជាព្រះសង្ឃ។»

បុរសនោះនិយាយ, «បាន។ខ្ញុំចង់ដឹងណាស់ពីមូលហេតុនៃសំឡេងនោះហើយបើវិធីតែមួយគត់ដែលខ្ញុំអាចដឹងបានគឺត្រូវបួសជាសង្ឃ, ពេលនេះប្រាប់ខ្ញុំមកថាធ្វើយ៉ាងណាទើបអាចក្លាយជាសង្ឃ?»

សង្ឃឆ្លើយ, «បើអ្នកចង់ក្លាយជាព្រះសង្ឃគឺត្រូវតែធ្វើដំណើរជុំវិញពិភពលោកហើយប្រាប់យើងពីចំនួនពិតប្រាកដនៃចំនួនព្រះសង្ឃលើពិភពលោកនេះ។ពេលដែលអ្នកអាចរកឃើញចំនួន, អ្នកនឹងក្លាយជាព្រះសង្ឃហើយ។»

បុរសនោះចាប់ផ្ដើមបំពេញបេសកកម្មនេះហើយ៤០ឆ្នាំក្រោយមកគាត់ត្រឡប់មកវិញហើយគោះទ្វារវត្តហើយនិយាយ, «ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកហើយខ្ញុំឃើញថាមានព្រះសង្ឃទាំងអស់១៩លាននាក់។»

ព្រះសង្ឃអបអរសាទរបុរសនោះហើយនិយាយ, «ឥឡូវយើងអាចប្រាប់អ្នកពីសំឡេងអាថ៌កំបាំងនោះហើយ។»

បុរសនោះរីករាយយ៉ាងខ្លាំងខណៈដែលព្រះសង្ឃនាំគាត់មកឈរមុខទ្វារឈើមួយហើយនិយាយ, «សំឡេងដែលអ្នកកំពុងរកនោះគឺនៅពីក្រោយទ្វារនេះហើយ។»

បុរសនោះចាប់មួលបើកទ្វារតែឃើញថាទ្វារជាប់សោរ។ដូច្នេះគាត់ក៏សុំព្រះសង្ឃឱ្យសោរដើម្បីបើកទ្វារ។ព្រះសង្ឃក៏ឱ្យសោរទៅគាត់។

បុរសនោះបើកទ្វារហើយក្រោយទ្វារនោះគាត់ឃើញទ្វារមួយទៀតដែលធ្វើអំពីថ្ម។បុរសនោះឃើញថាទ្វារនោះក៏ជាប់សោរដែរទើបសុំសោរដើម្បីបើកទ្វារនោះ។

ខណៈដែលបុរសនោះបើកទ្វារថ្មហើយគាត់ឃើញថាមានទ្វារមួយទៀតធ្វើអំពីមាសហើយវាក៏ចាក់សោរដែរ។ព្រះសង្ឃឱ្យសោរទៅគាត់។ទៀតហើយ, គឺមានទ្វារមួយទៀតធ្វើអំពីត្បូងគជ់។វាបន្តរហូតដល់គាត់ទៅដល់ទ្វារធម្មតាមួយ។

ទីបំផុតព្រះសង្ឃនិយាយ, «នេះជាទ្វារចុងក្រោយហើយហើយនេះជាសោរទ្វារនេះ។

បុរសនោះធូរទ្រូងហើយគាត់ចាក់សោរបើកទ្បារនោះ, បើកហើយគាត់ភ្ញាក់ផ្អើលណាស់នៅពេលឃើញប្រភពនៃសំឡេងចម្លែកដែលនៅក្រោយទ្វារនោះ…

តែ…

ខ្ញុំមិនអាចប្រាប់អ្នកបានទេព្រោះអ្នកមិនមែនជាសង្ឃ៕ 

from: https://tnaot.com/km/m/detail/article/9526580