Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Xavi ឆ្លង​កូ​វី​ដ​១៩ ខណៈ​លី​គ​កំពូល​កា​តា​ទើបដំណើរការ​ឡើង​វិញជា​លើក​ដំបូង

ប្រទេស​កា​តា ៖ លោក Xavi Hernandez អតីត​ខ្សែបម្រើ​ក្រុម Barcelona និងជម្រើសជាតិ​អេ​ស្ប៉ា​ញ ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម Al-Sadd នៅ​លី​គ​កំពូល​កា​តា (QSL) ត្រូវ​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា បានតេស្ត​វិជ្ជមាន​​កូ​វី​ដ​១៩ ខណៈលីគទើបបើកដំណើរការឡើងវិញជាលើកដំបូង ​។

Xavi ដែល​ទើបតែ​សម្រេច​បន្ត​កុងត្រា​ជាមួយ​ក្លិប​កាល​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​កន្លង​ទៅ បាន​ផ្តាច់ខ្លួន​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​បន្តតាមដាន និងទទួលការ​ព្យាបាល​។ ហើយ​បរុស​វ័យ ៤០​ឆ្នាំ​រូប​នេះ បាន​អវត្តមាន​ដឹកនាំ​ក្រុមសម្រាប់​ការ​ប្រកួត​លើក​ដំបូងក្នុង​លី​គ​កំពូល​កា​តា (QSL) កាលពី​ថ្ងៃ​សៅរ៍។ ខណៈ​ក្រុម Al-Sadd បាន​យកឈ្នះ​លើ​ក្រុម Al Khor ដោយ​លទ្ធផល ២-១​។

សូម​រំលឹក​ថា លី​គ​កំពូល​កា​តា (QSL) បាន​ចាប់ផ្តើម​ឡើង​វិញ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែមីនា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១៨​ក្រុម Al-Sadd កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ មាន​៣៥​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Al-Duhail ចំនួន​៨​ពិន្ទុ ខណៈ​នៅ​សល់ ៤​ប្រកួត​ទៀត​ត្រូវ​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9526236