វាមិនមែនជារឿងដ៏ល្អឡើយដែលខ្សែស្លាបតម្លៃ ១០៩ លានដុល្លារអង្គុយនៅកៅអីបម្រុងនៅ Bernabeu។ ស្ថានការណ៏របស់ Bale នៅ Real Madrid ធ្វើអោយមនុស្សទាំងអស់មិនពេញចិត្តឡើយ នេះបើតាមការលើកឡើងរបស់មិត្តរួមក្រុម Toni Kroos។
Kroos លើកឡើងថាវាមិនមែនជារឿងធំដុំខ្លាំងដូចអ្វីដែលសារព័ត៌មានបង្ហាញនោះទេ។ តែវាជាស្ថានភាពដ៏អាក្រក់មួយដែលមិនគួរកើតឡើង។ Kroos ក៏សន្និដ្ឋានផងដែរថា Bale អាចនៅតែខឹងខ្លះទៅលើអ្វីដែលបានកើតឡើងកាលពីឆ្នាំ ២០១៩ ដែលពេលនោះមានក្លឹបចិនមកពី Chinese Super League ផ្តល់កុងត្រាអោយ Bale តែត្រូវ Real Madrid បដិសេធ។
គួររម្លឹកផងដែរថា Bale មិនសូវបានស្ថិតក្នុងជម្រើស១១នាក់របស់ក្រុមលោក Zidaneឡើយដោយតែងតែអង្គុយកៅអីបម្រុងជាប់។ ការមកដល់របស់ Eden Hazard និង Jovic កាន់តែម៉ោងលេងរបស់កីឡាករសញ្ជាតិវែលរូបនេះថយចុះ។
ប្រភព៖ Goal.com