Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រវត្តិដ៏រន្ធត់នៃ Pizza ដែលលោកអ្នកមិនធ្លាប់ដឹង

ប្រិយមិត្តទាំងអស់ធ្លាប់ស្គាល់ធ្លាប់ឃើញនំភីហ្សា(Pizza) ហើយមែនទេ? តែប្រិយមិត្តមិនដែលបានដឹងឡើយពីរឿងរ៉ាវដ៏គួរឱ្យខ្លាចនៃនំនេះ។

តោះ! កុំខាតពេលយូរអានទាំងអស់គ្នា៖

មានបុរសម្នាក់ឈ្មោះថូស៊ីណៀនមានភរិយាឈ្មោះណាហ្សានិងកូនស្រីអាយុ៣ខែម្នាក់ឈ្មោះភីតរៀលឡា។ពីរនាក់ប្ដីប្រពន្ធប្រកបរបរលក់នំផ្អែមនំខេក(Cake) នំស្រួយ(Cookie) និងនំប្លែកៗជាច្រើនទៀតដែលសុទ្ធសិងជានំដែលប្ដីប្រពន្ធនេះរកនឹកបង្កើតធ្វើដោយខ្លួនឯង។ដាច់គ្រាន់ចិញ្ចឹមជីវិតដោយមិនពិបាកភ័យថាបានព្រឹកខ្វះល្ងាច។តែបញ្ហានោះគឺ, តាំងពីរៀបការហើយថ្មីថ្មោងមកម៉្លេះ, ប្ដីប្រពន្ធនេះតែងឈ្លោះប្រកែកគ្នាជាប្រចាំដោយម្នាក់ៗយកត្រូវតែរៀងខ្លួន។

យប់មួយ, ពេលនាងណាហ្សាដាក់កូនឱ្យដេកហើយ, ប្ដីនាងបាននិយាយរករឿងឈ្លោះដោយសង្ស័យថានាងប្រហែលជាទាក់ទងស្នេហាជាមួយនឹងកម្លោះម្នាក់ដែលតែងមកទិញនំញ៉ាំរាល់ថ្ងៃ។នាងណាហ្សាប្រកែកយ៉ាងដាច់ខាតហើយជេរប្រមាទប្ដីដោយពាក្យមិនសមគួរទៀតផង។

យប់នោះខុសពីរាល់ដង, ដោយប្ដីខឹងខ្លាំងបូករួមនឹងភ្លើងប្រច័ណ្ឌទៀតនោះបានទាញកាំបិតស្រួចមួយគ្រវាសចាក់ចំគ្រាប់ភ្នែកម្ខាងរបស់នាងជាប្រពន្ធ។នាងឈឺចាប់ពើតផ្សារាវដៃរកប្រវាយតនឹងប្ដីតែប្ដីទាញបានដំបងអុសមួយក៏សំពងក្បាលនាងបែកស្លាប់បាត់បង់ជីវិត។

ដោយភ័យនិងចង់បំបាត់ភ័ស្តុតាង, បុរសជាប្ដីបានកាប់ចិញ្ច្រាំសពប្រពន្ធយ៉ាងពិបាកហើយដាក់ចូលក្នុងឆ្នាំងរួចលាយគ្រឿងម្សៅនិងស៊ុតបំណងធ្វើនំឱ្យបុរសកម្លោះនោះស៊ី។

បុរសនោះដើរចូលបន្ទប់ដើម្បីប្ដូរសម្លៀកបំពាក់ដែលប្រឡាក់ឈាមនេះឃើញកូនស្រីខ្លួនកំពុងដេកមានមុខមាត់ស្រដៀងនឹងកម្លោះនោះផងខឹងផងក៏ចាប់ច្របាច់កកូនដែលកំពុងដេកឱ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេជ។រួចហើយបុរសនោះចិញ្ច្រាំសពកូនស្រីដាក់ចូលក្នុងឆ្នាំងរួចចៀនជានំយ៉ាងឈ្ងុយឆ្ងាញ់។បុរសនោះសោកស្ដាយជាខ្លាំងចំពោះទង្វើដ៏ឃោរឃៅរបស់ខ្លួន។

៣ឆ្នាំក្រោយមកបុរសនោះបានរៀបការជាមួយនារីម្នាក់ទៀត។នាងនោះមានគំនិតច្នៃប្រឌិតណាស់ហើយមិនប្រកាន់ពីប្រវត្តិមិនល្អរបស់ស្វាមីឡើយ។

នាងសាកល្បងធ្វើនំប្លែកៗហើយមាននំបន្ទះមួយយ៉ាងឈ្ងុយឆ្ងាញ់ដែលនាងទើបតែធ្វើថ្មីជាលើកដំបូង, មិនដឹងថាត្រូវដាក់ឈ្មោះនំនោះយ៉ាងណា, នាងនិងបុរសជាប្ដីក៏សម្រេចដាក់ឈ្មោះថាPizza (ភីតហ្សា) ដើម្បីចងចាំនារីនិងកូនស្រីដែលបានស្លាប់នោះទុកតរៀងមក៕

from: https://tnaot.com/km/m/detail/article/9526158