ថ្ងៃនេះសុភាពនារីៗនឹងបានដឹងពីគន្លឹះធ្វើហ្វមខាត់ឲ្យស្បែកសភ្លឺរលោងតាមបែបធម្មជាតិ ដោយមិនចំបាច់អីត្រូវទៅចំណាយប្រាក់រាប់ដុល្លារទិញផលិតមានជាតិគីមីមកខាត់ស្បែកនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពកោសិកាស្បែកនោះទេ។ អ្វីដែលពិសេសនោះវាជាវិធីងាយៗនឹងធ្វើហើយបានផលរហូតមិនគួរឲ្យជឿ ព្រមទាំងធ្វើឲ្យស្បែកលោកអ្នកមានសុភាពល្អ មើលទៅសស្អាតនិងមានសំណើម។
វត្ថុធាតុដើមដែលត្រូវការ៖
– ស៊ុតទា ១ គ្រាប់
– ទឹកឃ្មុំ ១ ស្លាបព្រា
– ទឹកក្រូចឆ្មារ ១ ស្លាបព្រា
– ម្សៅ Baking Soda មួយចឹប(រកទិញបានតាមផ្សារ)
– ម្សៅពោត ១ ស្លាបព្រា
វិធីធ្វើនិងលាប
– គោះស៊ុតយកតែពងស ១ ស្លាបព្រាដាក់ក្នុងកូនចានរួចគោះវាឲ្យបែកសព្វ
– ដាក់ម្សៅ Baking Soda មួយចឹប ទឹកក្រូចឆ្មារ ១ស្លាបព្រា និងទឹកឃ្មុំ ១ ស្លាបព្រាចូលទៅក្នុងកូនចានពងទា ហើយកូរវាឲ្យល្មមមួយសព្វ
– ចាប់ម្សៅពោត ១ ស្លាបព្រាដាក់ចូលទៅក្នុងល្បាយកូររួចនោះ ហើយកូរវាឲ្យសព្វម្ដងទៀត
– លាបវាលើស្បែកត្រង់កន្លែងដែលអ្នកចង់លាប រួចទុកចោលរយៈពេល ៥ នាទី រួចលាបបន្ថែមពីលើម្ដងទៀតដោយទុកចោល ១៥ នាទីបន្ថែម ចុងបញ្ចប់ចាំលាងសម្អាតវាចេញ។
– ចូរចងចាំមុនពេលលាបល្បាយនេះលើស្បែកអ្នកត្រូវប្រាកដចិត្តថាបានលាងសម្អាត និងគ្មានគ្រឿងសម្អាងលើស្បែក។ អត្ថបទដោយ៖ រីតា