ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្សនិងណែនាំក្មេងជំទង់មិនទាន់គ្រប់អាយុឱ្យទៅអតិថិជននៅទីក្រុង Pattaya។
ជនល្មើសជាស្ត្រីជនជាតិថៃឈ្មោះ Kannika អាយុ ៣៥ ឆ្នាំត្រូវបានចាប់ខ្លួននៅភូមិ Soi Korpa សង្កាត់ Nongprue បន្ទាប់ពីមានដីកាចាប់ខ្លួនពីតុលាការក្រុង pattaya ដែលបានចេញដំបូងកាលពីខែមិថុនា។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប៉ូលិសបានស៊ើបអង្កេតហើយបានរកឃើញថា ជនល្មើសបានបើកភ្នាក់ងាររើសក្មេងស្រីមិនទាន់គ្រប់អាយុសម្រាប់ឱ្យទៅអតិថិជននៅទីក្រុង Pattaya ដោយដាក់ពាក្យស្នើសុំតាមរយៈកម្មវិធី LINE ។ ជនល្មើសកំពុងប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរមនុស្សក្រោមអាយុក្រោម ១៨ ឆ្នាំ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news